Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រគល់គ្រាប់ពូជ និងសម្ភារកសិកម្ម ជូនមណ្ឌលសុវត្ថិភាពចំនួន ១០ទីតាំង ក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
06/01/2026
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រគល់គ្រាប់ពូជ និងសម្ភារកសិកម្ម ជូនមណ្ឌលសុវត្ថិភាពចំនួន ១០ទីតាំង ក្នុងស្រុកក្រឡាញ់
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលគ្រាប់ពូជបន្លែ រួមនឹងសម្ភារកសិកម្ម ពីអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ប្រចាំកម្ពុជា កម្មវិធីតំបន់ស្រុកក្រឡាញ់ សម្ភារទាំងនេះត្រូវបានប្រគល់ជូនដល់ការិយាល័យកសិកម្មស្រុក រដ្ឋបាលឃុំ និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាពចំនួន ១០ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់។

បើតាមតំណាងអង្គការ សកម្មភាពមនុស្សធម៌នេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការដាំដុះបន្លែចម្រុះនៅតាមមណ្ឌលសុវត្ថិភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ស្បៀងអាហារដែលមានអាហារូបត្ថម្ភខ្ពស់ក្នុងរយៈពេលវែង សម្រាប់ឆ្លើយតបក្នុងគ្រាមានអាសន្ន ជូនដល់បងប្អូនជនភៀសសឹក ជាពិសេសកុមារដែលរងផលប៉ះពាល់ពីស្ថានភាពសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ។

សម្រាប់មណ្ឌលសុវត្ថិភាពទាំង ១០ទីតាំង ទទួលបាននូវសម្ភារបែងចែកតាមតម្រូវការជាក់ស្ដែង រួមមាន៖ គ្រាប់ពូជស្ពៃតឿ ១០០ កញ្ចប់, ស្ពៃក្រញាញ់ ១១៧ កញ្ចប់, ត្រកួន ២០ គីឡូក្រាម, ផ្ទី ២៣ កញ្ចប់, ធុងស្រោចដំណាំ ៤០ ធុង, ស្បៃការពារកម្ដៅ ១០ ដុំ ប្រវែង ១០០ ម៉ែត្រក្នុងមួយដុំ, កៅស៊ូថ្លាសម្រាប់ស្ដុកទឹក ៥០ គីឡូក្រាម និងអំពូលសូឡា ២០ ផ្ទាំង ដើម្បីប្រើប្រាស់តាមតម្រូវការក្នុងមណ្ឌល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សុខ ណារ៉េត អភិបាលស្រុក បានបង្ហាញថា ពិតណាស់សកម្មភាពនេះត្រូវបានអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈចលនា «យើងរួមគ្នាដើម្បីជាតិ!»។ ចលនានេះមានគោលដៅបំផុសស្មារតីសាមគ្គីភាពដល់បងប្អូនខ្មែរឱ្យចូលរួមដាំដុះបន្លែ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជូនដល់គ្រួសារកងទ័ព និងបងប្អូនភៀសសឹក។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក្នុងនាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងបងប្អូនជនភៀសសឹកទាំងអស់ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងសកម្ម ទាំងផ្នែកសម្ភារ និងបច្ចេកទេស ដើម្បីជួយឱ្យការដាំដុះបន្លែនៅតាមមណ្ឌលសុវត្ថិភាពទទួលបានលទ្ធផលល្អប្រសើរ និងមាននិរន្តរភាព៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារកងទ័ព និងជនភៀសសឹក ១៦០គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប

គ្រួសារកងទ័ព និងជនភៀសសឹក ១៦០គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប

គ្រួសារកងទ័ព ៣១៤គ្រួសារ ស្នាក់នៅក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

គ្រួសារកងទ័ព ៣១៤គ្រួសារ ស្នាក់នៅក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

អាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកពាក់ព័ន្ធពន្លឿនការតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព

អាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកពាក់ព័ន្ធពន្លឿនការតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.