Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារកងទ័ព និងជនភៀសសឹក ១៦០គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប

ដោយ Pothe Thun
06/01/2026
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារកងទ័ព និងជនភៀសសឹក ១៦០គ្រួសារ ទទួលអំណោយជាស្បៀងអាហារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប បាននាំយកថវិកា និងស្បៀងអាហារ ផ្ដល់តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ដើម្បីចែកជូនដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ១៦០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប។

ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប មានប្រសាសន៍ថា អំណោយទាំងនេះគឺជាការចូលរួមឧបត្ថម្ភពីមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្ត ដើម្បីជួយសម្រាលបន្ទុកជីវភាពបងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន។ សកម្មភាពទាំងនេះ គឺបង្ហាញពីស្មារតីសាមគ្គីភាពជួយគ្នាក្នុងគ្រាលំបាកឈរលើឆន្ទៈ ខ្មែរស្រឡាញ់ខ្មែរ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយគាំទ្រ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកងទ័ព ដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន ក្នុងបុព្វហេតុជាតិមាតុភូមិយើង។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការខេត្ត ដែលបានរួមចំណែកជាធនធានផ្តល់ជាថវិកា និងគ្រឿងឧបភោគ បរិភោគចែកជូនដល់ជនភៀសសឹក និងគ្រួសារកងទ័ពជម្លៀសពីតំបន់រងគ្រោះដោយសារសង្គ្រាមមកស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងសង្កាត់ស្រង៉ែ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចអំពីសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការអ្វីឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីស្នេហាជាតិ និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាប្រទេសកំពុងមានការលំបាក រួមគ្នាជាស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួមគ្នាទើបខ្មែរខ្លាំង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារកងទ័ព ៣១៤គ្រួសារ ស្នាក់នៅក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

គ្រួសារកងទ័ព ៣១៤គ្រួសារ ស្នាក់នៅក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

អាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកពាក់ព័ន្ធពន្លឿនការតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព

អាជ្ញាធរខេត្តសៀមរាប ជំរុញអ្នកពាក់ព័ន្ធពន្លឿនការតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងប្រកបដោយគុណភាព

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.