Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប

ដោយ Pothe Thun
06/01/2026
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប និង ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនយោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីគាំទ្រដល់សមរភូមិមុខ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានជម្រាបជូនអំពីស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្ននៅតែមានភាពផុយស្រួយ ។ ឯកឧត្តម បានបញ្ជាក់ថា ភាគីសត្រូវមិនបានគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ ដោយបានបំពានច្បាប់អន្តរជាតិ បំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាដំបូងខេត្ត ដែលបានផ្ដល់ការលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្ត បានមានប្រសាសន៍កោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះវីរភាពដ៏ឆ្នើម និងការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពខ្មែរគ្រប់រូប។ ឯកឧត្តមបានបញ្ជាក់ថា៖ «អំណោយទាំងនេះគឺជាទឹកចិត្តរបស់មន្ត្រីសាលាដំបូង និងសប្បុរសជន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងបង្កើនស្មារតីរឹងមាំដល់កងទ័ពជួរមុខ ឱ្យពួកគាត់អាចផ្ដោតលើភារកិច្ចការពារជាតិ ដោយមិនមានការព្រួយបារម្ភពីជីវភាពគ្រួសារនៅខាងក្រោយ»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋភៀសសឹកដែលមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ ស្នាក់នៅតាមមណ្ឌលសុវត្ថិភាពចំនួន ១៣១កន្លែង ក្នុងខេត្តសៀមរាប មានចំនួន ៤២ ២២៦ គ្រួសារ ស្មើនឹង ១៣២ ៨៧៦ នាក់ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៥ ២៤២ គ្រួសារ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំពោះអ្នកដែលនៅសេសសល់ គឺដោយសារផ្ទះសម្បែងត្រូវបានបំផ្លាញ និងតំបន់ខ្លះមិនទាន់សុវត្ថិភាព ដោយសារក្រុមការងារស៊ីម៉ាក់ (CMAC) កំពុងបន្តបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករសរុប ១៥តោន, ថវិកា ៤៥លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ក្នុងនោះ អង្គភាពទាំង៣ គឺយោធភូមិភាគទី៤ កងពលធំលេខ២ និងរដ្ឋបាលខេត្ត ទទួលបានក្នុងមួយអង្គភាព៖ អង្ករ ៥តោន, ថវិកា ១៥លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

អាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីមានការទប់ស្កាត់ការទន្ទ្រានយ៉ាងមានប្រសិទ្ធភាព

អាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីមានការទប់ស្កាត់ការទន្ទ្រានយ៉ាងមានប្រសិទ្ធភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.