Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

ដោយ Pothe Thun
12/01/2026
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រមណីយដ្ឋានអង្គរដែលជាបេះដូងនៃវិស័យទេសចរណ៍កម្ពុជា នៅតែបន្តបង្ហាញភាពទាក់ទាញខ្លាំងក្លា ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជាពិសេសក្នុងអំឡុងថ្ងៃឈប់សម្រាក និងពិធីបុណ្យទាននានា អ្វីដែលជាការកត់សម្គាល់ខ្លាំងក្នុងដើមឆ្នាំ២០២៦នេះ គឺការហក់ឡើងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលបានជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏សំខាន់បំផុត។

លោក ស៊ាន ផល្លា អតីតមគ្គទេសក៍ទេសចរណ៍មួយរូប ដែលបានចុះសង្កេតផ្ទាល់នៅតំបន់ប្រាសាទអង្គរវត្ត បានបង្ហាញនូវក្ដីរំភើបចំពោះទិដ្ឋភាពដ៏រស់រវើកនៃលំហូរភ្ញៀវទេសចរ។ លោកបានសង្កត់ធ្ងន់ថា នៅកន្លែងខ្លះ គឺមានភ្ញៀវច្រើនរហូតដល់ស្ទើរតែពិបាករកកន្លែងថតរូប ប៉ុន្តែនេះជាសញ្ញាណវិជ្ជមានដែលយើងសប្បាយរីករាយទាំងអស់គ្នា។ ក្រៅពីចំនួនភ្ញៀវ លោកក៏បានកោតសរសើរមិនដាច់ពីមាត់ចំពោះការថែទាំបរិស្ថាន និងការរៀបចំសោភ័ណភាព ដែលមានភាពបៃតងគ្រប់រដូវកាល និងការរៀបចំកន្លែងកម្សាន្តបានស្អាតជាងមុនឆ្ងាយណាស់។

លោក ស៊ាន ផល្លា បានបន្ថែមថា លោកបន្ថែមថា អ្នកទេសចរអន្ដរជាតិ ជាពិសេស អ្នកទេសចរឥណ្ឌា ពេញចិត្តយ៉ាងខ្លាំងចំពោះរមណីយដ្ឋានអង្គរ ព្រោះពួកគាត់យល់ឃើញថា ប្រាសាទអង្គរវត្ដ ជាសក្ដានុពលវិស័យទេសចរណ៍វប្បធម៌ អរិយធម៌ និងប្រវត្ដិសាស្ដ្រនៃសាសនា។ លោកថា កំណើនភ្ញៀវទេសចរគ្រប់ជាតិសាសន៍នេះ បង្ហាញថា កម្ពុជាមានសុខសុវត្ថិភាពលើវិស័យទេសចរណ៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្រាប់ថ្ងៃនេះ សង្កេតឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិមកច្រើន និយាយរួមគឺច្រើនមែនទែន ដើរមកមុននេះ កន្លែងខ្លះស្ទើរតែយើងពិបាកនឹងថតទៀត អីចឹងជារឿងមួយដែលយើងសប្បាយរីករាយទាំងអស់គ្នា ដែលសប្បាយរមណីយដ្ឋានអង្គរយើងសម្បូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។ ជាពិសេសខ្ញុំចាប់អារម្មណ៍ត្រង់ការរៀបចំ ការរៀបចំបានស្អាត បានច្រើនជាងមុនច្រើនមែនទែន ទាំងការរៀបចំកន្លែងថតលម្អផង កន្លែងទូទៅផង ជាពិសេសការថែទាំសួនបានល្អហើយខៀវគ្រប់រដូវកាលតែម្តង។ ភ្ញៀវទេសចរឥណ្ឌា ឃើញថាមកច្រើន ហើយខ្ញុំឃើញរូបភាពកន្លងមកតាមហ្វេសប៊ុកហ្នឹង ឃើញជាក្រុមធំៗ ដល់ជាក់ស្តែងឃើញគាត់មែន នេះជារឿងដ៏ប្រសើរមួយ។

សូមអរគុណបងប្អូនទេសចរឥណ្ឌា ដែលគាំទ្រ និងបន្តមកទស្សនាកម្ពុជា ជាជាងទៅប្រទេសមួយដែលមិនឱ្យតម្លៃ លើព្រហ្មញ្ញសាសនា ក៏ដូចជាសាសនាឥណ្ឌាផ្ទាល់ ហើយកម្ពុជាតែងគោរព ដល់សាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនារួមបញ្ចូលគ្នាតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ។

សូមជម្រាបថា ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមលក្ខណៈជាស្រេច ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់មកកាន់ខេត្ដសៀមរាប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ៕

អត្ថបទ៖ លោក អេង យូ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីមានការទប់ស្កាត់ការទន្ទ្រានយ៉ាងមានប្រសិទ្ធភាព

អាជ្ញាធរទន្លេសាប ចុះពិនិត្យស្ថានភាពដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីមានការទប់ស្កាត់ការទន្ទ្រានយ៉ាងមានប្រសិទ្ធភាព

ជនភៀសសឹក និងគ្រួសារកងទ័ព ១ ៨០០គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសមាគមសិល្បករខ្មែរ

ជនភៀសសឹក និងគ្រួសារកងទ័ព ១ ៨០០គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសមាគមសិល្បករខ្មែរ

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.