Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ជនភៀសសឹក និងគ្រួសារកងទ័ព ១ ៨០០គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសមាគមសិល្បករខ្មែរ

ដោយ Pothe Thun
13/01/2026
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ជនភៀសសឹក និងគ្រួសារកងទ័ព ១ ៨០០គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសមាគមសិល្បករខ្មែរ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយផលិតកម្មបារមី ក្រុមហ៊ុនសប្បាយតារា (បារាំង) និងសិល្បករ-សិល្បការិនីជាច្រើនរូប ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ សម្ភារប្រើប្រាស់ ដែលបានពីព្រឹត្តិការណ៍ប្រគំតន្ត្រី “Rise For Khmer” ចែកជូនបងប្អូនជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព ចំនួន ១ ៨០០គ្រួសារ ក្នុងភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានបញ្ជាក់ថា Rise For Khmer គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលរៀបចំឡើងក្នុងគោលបំណងនាំយកសិល្បៈវប្បធម៌ដ៏ល្អផូរផង់កម្ពុជាទៅបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះ ក៏ជាស្មារតីរួមនៃការងារមនុស្សធម៌ដ៏អស្ចារ្យ ក្នុងការកៀរគរថវិកាជួយដល់ប្រជាជនកម្ពុជា នៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីការឈ្លានពាន, បាញ់ប្រហារយ៉ាងព្រៃផ្សៃពីកម្លាំងយោធាប្រទេសថៃ។ Rise For Khmer ក៏ជាការនាំសារដ៏សំខាន់ពីកម្ពុជាទៅប្រាប់ពិភពលោកឱ្យច្បាស់ថា ប្រទេសថៃ គឺជាអ្នកបង្កសង្គ្រាម ជាអ្នកឈ្លានពាន តែប្រទេសថៃតែងបំភ្លៃ និងសម្តែងថា ខ្លួនជាប្រទេសរងគ្រោះដោយគ្មានភាពអៀនខ្មាស។

ក្នុងឱកាសនោះ លោកជំទាវ បានសម្តែងនូវការសោកស្តាយ និងក្តុកក្តួលជាខ្លាំងចំពោះទុក្ខលំបាករបស់ជនភៀសសឹក លោកជំទាវបានសង្កត់ធ្ងន់ថា ភាពឈឺចាប់របស់បងប្អូន គឺជាការឈឺចាប់របស់ប្រជាជនកម្ពុជាទាំង ១៧លាននាក់។ សូមបងប្អូនកុំមានភាពឯកា យើងត្រូវតែសាមគ្គីគ្នាទប់ទល់នឹងការឈ្លានពាន។ ប្រវត្តិសាស្ត្រសបញ្ជាក់ថា យើងជាម្ចាស់ទឹកដី ជាកូនចៅបុព្វបុរសអង្គរ យើងនឹងឈ្នះ ហើយអ្នកបង្កសង្គ្រាមនឹងទទួលផលកម្ម។ ព្រឹត្តិការណ៍ Rise For Khmer ក៏ជាការផ្ញើសារទៅកាន់ពិភពលោក ដើម្បីបង្ហាញពីការពិតនៃស្ថានភាពព្រំដែន និងច្រានចោលរាល់ការបំភ្លៃព័ត៌មានពីសំណាក់ភាគីបង្កជម្លោះ ដែលតែងតែសម្តែងធ្វើជាជនរងគ្រោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកជំទាវអ្នកឧកញ៉ា និងក្រុមការងារទាំងអស់ ដែលការផ្ដល់ជូននូវអំណោយទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ បង្ហាញពីស្មារតី “ខ្មែរស្រឡាញ់ខ្មែរក្នុងគ្រាលំបាក” “ខ្មែររួបរួមសាមគ្គីគ្នា” ក្នុងការជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពពេលប្រទេសកំពុងមានការឈ្លានពាន។ លោកក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលជាសប្បុរសជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ប្រជាជន ដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរ ក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.