Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

ដោយ Pothe Thun
13/01/2026
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិសម្រាប់កីឡា និងសមភាពយេនឌ័រនៃប្រទេសជប៉ុន បានបើកសិក្ខាសាលាស្តីពី «សកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ» (ASEAN-Japan Action on Sports: Gender Equality) ដើម្បីបង្កើនការចូលរួមរបស់ក្មេងស្រី និងស្ត្រីក្នុងវិស័យកីឡានៅតំបន់អាស៊ាន ដែលសិក្ខាសាលានេះប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលានេះផ្តោតសំខាន់លើការរៀបចំពង្រាងគោលនយោបាយ៖ រៀបចំសមាសធាតុឆ្លើយតបនឹងសមភាពយេនឌ័រ ដើម្បីដាក់បញ្ចូលក្នុងគោលនយោបាយកីឡាជាតិរបស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ។ បណ្តុះបណ្តាលលើការរៀបចំផែនការថវិកា និងបង្កើតសូចនាករសមភាពយេនឌ័រសម្រាប់ការត្រួតពិនិត្យរួមក្នុងតំបន់ សំដៅជំរុញការចូលរួមរបស់ស្ត្រី និងក្មេងស្រី រួមទាំងអ្នករស់នៅតំបន់ដាច់ស្រយាលឱ្យមានឱកាសក្នុងវិស័យកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា សិក្ខាសាលានេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីលក្ខណៈចម្រុះរបស់អាស៊ាន និងឆ្លើយតបយ៉ាងចំទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមថា ក្រសួងអប់រំ កំពុងជំរុញផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ តាមរយៈការបង្កើនការចូលរៀនរបស់ក្មេងស្រី និងរក្សាគ្រូបង្រៀនស្រ្តី ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រក្នុងប្រព័ន្ធអប់រំ និងអនុវត្តស្របតាមផែនការជាតិ «នារីរតនៈទី៦» ដើម្បីការផ្លាស់ប្តូរយេនឌ័រជាវិជ្ជមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្ថែមថា ខ្លឹមសារនៃសិក្ខាសាលានេះ ក៏នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវ ផែនការការងារអាស៊ានស្តីពីកីឡាឆ្នាំ ២០២៦-២០៣០ ដែលរួមមានសសរស្ដម្ភចំនួន ៧ រួមមាន៖ កីឡាដើម្បីសន្តិភាព, វិទ្យាសាស្ត្រកីឡា, សុចរិតភាពកីឡា, កីឡាបរិយាប័ន្ន, តម្លៃវប្បធម៌សហគមន៍, ឧស្សាហកម្មទេសចរណ៍កីឡា និងការអភិវឌ្ឍកីឡាប្រកបដោយចីរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន និងជប៉ុន កម្ពុជារំពឹងថាវិស័យអប់រំកាយ និងកីឡានឹងកាន់តែមានបរិយាប័ន្ន ដែលផ្តល់ឱកាសស្មើគ្នាចំពោះគ្រប់ភេទក្នុងតំបន់ទាំងមូល៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

សហគមន៍កសិដ្ឋានគីរីទេស បាននិងកំពុងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ខណៈដំណាំម្ទេសកំពុងមានតម្រូវការច្រើនលើទីផ្សារ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលគោរពវិញ្ញាណក្ខន្ធសព លោកវីរៈសេនីយ៍ឯក ប៉ក់ ឡា នាយសេនាធិការរង យោធភូមិភាគទី៤

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលគោរពវិញ្ញាណក្ខន្ធសព លោកវីរៈសេនីយ៍ឯក ប៉ក់ ឡា នាយសេនាធិការរង យោធភូមិភាគទី៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.