Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១០ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលមានក្នុងខេត្ត

ដោយ Pothe Thun
05/01/2026
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
0
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ក្នុងគោលបំណងត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅដោះស្រាយបញ្ហាសំខាន់ៗដែលកើតមានក្នុងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអភិបាលក្រុង-ស្រុកទូទាំងខេត្ត។

អង្គប្រជុំបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើរបៀបវារៈសំខាន់ៗដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមុខមាត់ខេត្តទេសចរណ៍ រួមមាន៖ ការពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។ បញ្ហាការគ្រប់គ្រងសំរាមនៅតាមដងផ្លូវសាធារណៈដែលនៅមានកម្រិត និងការកកស្ទះចរាចរណ៍ក្នុងក្រុង។ ការដឹកជញ្ជូនថ្មលើសទម្ងន់ដែលធ្វើឱ្យផ្លូវជនបទរងការខូចខាតធ្ងន់ធ្ងរ និងការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដោយសារបញ្ហាគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងភូមិដ្ឋាន។

ក្នុងឱកាសនោះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់ចំណុចដែលបានលើកឡើងក្នុងកិច្ចប្រជុំ។ លោកបានបញ្ជាក់ថា សៀមរាបគឺជាបេះដូងនៃទេសចរណ៍ ដូច្នេះការងារអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ ត្រូវតែធ្វើឱ្យបានល្អបំផុតដើម្បីទាក់ទាញភ្ញៀវទេសចរ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តម តោ គឹមស៊ាន ក៏បានណែនាំឱ្យអង្គភាពសាមី ត្រូវដោះស្រាយបញ្ហាភាពអនាធិបតេយ្យតាមដងផ្លូវឱ្យខានតែបាន ចំពោះបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវអនុវត្តតាមវិធានការក្តៅរបស់រាជរដ្ឋាភិបាល ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។

ឯកឧត្តមក៏បានណែនាំឱ្យរដ្ឋបាលក្រុង-ស្រុក បង្កើនការត្រួតពិនិត្យសុខភាព ជីវភាព និងសន្តិសុខនៅតាមមណ្ឌលសុវត្ថិភាព។ លោកបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះមុខសញ្ញាជួញដូរគ្រឿងញៀន ឬជនបង្កអសន្តិសុខដែលឆ្លៀតឱកាសបន្លំក្នុងជួរប្រជាពលរដ្ឋភៀសសឹក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែលកំពុងរងគ្រោះឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២៥ និងស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តខិតខំដោះស្រាយចំណុចខ្វះខាត ដើម្បីឈានទៅសម្រេចគោលដៅសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារកងទ័ព និងជនភៀសសឹកនៅក្នុងស្រុកស្រីស្នំ ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

គ្រួសារកងទ័ព និងជនភៀសសឹកនៅក្នុងស្រុកស្រីស្នំ ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

‎ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្រ្តីទាំងអស់ បន្ដយកចិត្តទុកដាក់លើការងារគ្រប់គ្រងសាធារណៈមតិ

‎ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តសៀមរាប ណែនាំដល់មន្រ្តីទាំងអស់ បន្ដយកចិត្តទុកដាក់លើការងារគ្រប់គ្រងសាធារណៈមតិ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងវត្តវេឡូរ៍ សហរដ្ឋអាមេរិក ដឹកនាំពុទ្ធបរិស័ទនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរៈកងទ័ពជួរមុខ

ព្រះចៅអធិការវត្តប្រាសាទគោកចក និងវត្តវេឡូរ៍ សហរដ្ឋអាមេរិក ដឹកនាំពុទ្ធបរិស័ទនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនវីរៈកងទ័ពជួរមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.