Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

ដោយ Pothe Thun
30/09/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធលូ និងប្រឡាយរំដោះទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីតំបន់ខាងលិចរង្វង់មូលផ្ការំដួលស្វាយធំ រហូតដល់អតីតទីតាំងភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ដើម្បីបង្កើនល្បឿន និងសមត្ថភាពរំដោះទឹក បញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប និងស្រុកប្រាសាទបាគង។

ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការបន្ថែមប្រព័ន្ធបង្ហូរទឹកភ្លៀង ឬទឹកដក់ឱ្យហូរចូលទៅក្នុងប្រព័ន្ធលូធំ គឺដើម្បីបង្កើនល្បឿន និងសមត្ថភាពរំដោះទឹក កុំឱ្យជន់លិចទីធ្លាសាធារណៈ ឬហូរចូលផ្ទះប្រជាពលរដ្ឋ។ តាមរយៈការដាក់លូថ្មី ឬពង្រីកលូដែលមានស្រាប់នៅតាមមុខផ្ទះនេះ អាចការពារផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ មិនឱ្យខូចខាតដោយសារជំនន់។

បើតាម លោក ឈឿន វិចិត្រ អភិបាលរងស្រុកប្រាសាទបាគង បានបញ្ជាក់ថា មូលហេតុនៃការជន់លិចនេះ គឺដោយសារភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ និងទឹកហូរធ្លាក់មកពីឃុំអំពិល បណ្ដាលឱ្យជំនន់ទឹកភ្លៀងហក់ឡើងតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រមួយចំនួននៃស្រុកប្រាសាទបាគង។ លោកបន្ថែមថា បញ្ហាចម្បងមួយទៀតគឺ លូរំដោះទឹកមានសភាពតូច ដែលធ្វើឱ្យលំហូរទឹកមិនអាចរំដោះទាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងស្រុក បញ្ជាក់ទៀតថា ក្រោយការស្ដារលូនេះ អាជ្ញាធរខេត្តនឹងបន្តសម្របសម្រួលជាមួយប្រជាពលរដ្ឋក្នុងការ ដាក់លូតាមមុខផ្ទះតាមលទ្ធភាពជាក់ស្ដែង។ ជាមួយគ្នានេះ លោកសូមសំណូមពរដល់ប្រជាពលរដ្ឋឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានការកកស្ទះនៅក្នុងលូ ដែលធ្វើឱ្យចរន្តនៃការហូររបស់ទឹកមានការរអាក់រអួល៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី “មតិយើង” ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី "មតិយើង" ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខកងទ័ពជួរមុខ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខកងទ័ពជួរមុខ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

ត្រីមាសទី៣ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធក្នុងខេត្តសៀមរាប បានផ្ដល់សេវាផ្នែកច្បាប់លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រចំនួន ២២ករណី

ត្រីមាសទី៣ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធក្នុងខេត្តសៀមរាប បានផ្ដល់សេវាផ្នែកច្បាប់លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រចំនួន ២២ករណី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.