Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខកងទ័ពជួរមុខ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ

ដោយ Pothe Thun
02/10/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តសួរសុខទុក្ខកងទ័ពជួរមុខ នៅខេត្តព្រះវិហារ និងឧត្តរមានជ័យ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បាននិមន្តដឹកនាំព្រះមន្រ្តីសង្ឃ ព្រះគ្រូចៅអធិការវត្តក្នុងក្រុងសៀមរាប និងពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ចុះទៅសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់មួយចំនួន ទៅជូនដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានព្រះថេរដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងជួរមុខទាំងអស់ ដែលបានខិតខំប្រឹងប្រែង ការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ សម្តេចផ្ទាល់មានព្រះទ័យស្រណោះអាណិតដល់កងកម្លាំង ដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង ឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និងឪពុកម្ដាយ ហាលភ្លៀងហាលខ្យល់ ដើម្បីឱ្យទឹកដីខ្មែរ និងប្រជារាស្រ្តខ្មែរបានសុខសាន្ត។

សម្តេចបានបន្តថា ការការពារខ្លួន ការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពាន ឬមកឆក់ប្លន់ ដែលជាសកម្មភាពមិនខុសឆ្គងឡើយ ទាំងតាម ច្បាប់រដ្ឋ និងច្បាប់សាសនា។ លើសពីនេះ សម្តេចបានបញ្ជាក់ថា ការពារទឹកដីនេះ ជាការបំពេញកតញ្ញូដ៏ប្រសើរបំផុត ហើយផលនៃកតញ្ញូនេះនឹងនាំឱ្យកងកម្លាំងប្រកបតែនឹងសុខចម្រើនជានិច្ច។ ព្រះអង្គបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យទទួលបានជោគជ័យលើសត្រូវដែលឈ្លានពានយកទឹកដី និងដើម្បីថែរក្សាការពារសុខសន្តិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានព្រះថេរដីកាបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាមានចំណងមិត្តភាពរួមគ្នា ៣យ៉ាង គឺទាំងព្រះសង្ឃ ពុទ្ធបរិស័ទ និងកងកម្លាំងប្រដាប់អាវុធគឺរួមជាតិ, រួមសាសនា និងរួមទុក្ខ។ ដូច្នេះហើយ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានមកសួរសុខទុក្ខកងទ័ពជួរមុខ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី។ សម្តេចបានសង្កត់ធ្ងន់ថា យើងត្រូវតែ រួមសុខរួមទុក្ខ ជាមួយគ្នាដើម្បីការពារបូរណភាពទឹកដីរបស់យើង ដោយអ្នកខាងក្រោយត្រូវជួយជ្រោមជ្រែងអ្នកខាងមុខ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ត្រីមាសទី៣ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធក្នុងខេត្តសៀមរាប បានផ្ដល់សេវាផ្នែកច្បាប់លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រចំនួន ២២ករណី

ត្រីមាសទី៣ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធក្នុងខេត្តសៀមរាប បានផ្ដល់សេវាផ្នែកច្បាប់លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រចំនួន ២២ករណី

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖SARMIS-V2 នឹងជួយពន្លឿនលើការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការធ្វើឌីជីថលកម្មពេញលេញ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖SARMIS-V2 នឹងជួយពន្លឿនលើការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការធ្វើឌីជីថលកម្មពេញលេញ

ក្រុងរុនតាឯកតេជោសែន ត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព

ក្រុងរុនតាឯកតេជោសែន ត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.