Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុងរុនតាឯកតេជោសែន ត្រូវបានជ្រើសរើសសម្រាប់អនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព

ដោយ Pothe Thun
03/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ អង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ និងរដ្ឋបាលក្រុងរុនតាឯកតេជោសែន បានចុះហត្ថលេខាលើការគាំទ្រកិច្ចសន្យាអនុវត្តគម្រោងការលើកកម្ពស់ប្រព័ន្ធអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលសម្រាប់យុវវ័យ និងស្ត្រី ដែលគម្រោងនេះមានរយៈពេលអនុវត្ត ២ឆ្នាំ ក្រោមជំនួយរបស់ Organisation internationale de la Francophonie (OIF)។

លោក Guillaume Jumel នាយកអង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍ បានបង្ហាញថា គម្រោងមួយនេះនឹងអនុវត្តរយៈពេល ២ឆ្នាំ ចាប់ពីពេលនេះតទៅ ដោយផ្ដោតទៅលើវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ដោយមានការបង្កើតអាជីវកម្មខ្នាតតូច ខាងផ្នែកដាំដុះបន្លែសិរីរាង ចិញ្ចឹមសត្វ ដូចជាអាជីវកម្មទាក់ទងនឹងកែច្នៃអាហារមួយចំនួន និងអាជីវកម្មផ្សេងៗទៀត ដែលអាចនឹងចូលរួមជំរុញនូវវិស័យអេកូទេសចរណ៍នៅក្នុងក្រុងរុនតាឯកតេជោសែននេះ។

លោកនាយកអង្គការ បន្តថា តាមរយៈគម្រោងនេះ ប្រជាពលរដ្ឋដែលចូលរួមអនុវត្តនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការអនុវត្តអាជីវកម្មថ្មី ពួកគាត់នឹងអាចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារបន្ថែម បង្កើនការងារធ្វើនៅក្នុងមូលដ្ឋាន កាត់បន្ថយការងារចំណាកស្រុក។ លើសពីនេះ គម្រោងនេះក៏នឹងធ្វើឱ្យប្រសើរឡើងនូវកត្តាបរិស្ថាន តាមរយៈបរិស្ថានបៃតង និងនិរន្តរភាពផ្សេងៗមួយចំនួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា ការសាកល្បងអនុវត្តរយៈពេល២ឆ្នាំនេះ ប្រសិនជាយើងទទួលបានជោគជ័យ យើងនឹងអាចបន្តមួយវគ្គ ឬពីរវគ្គបន្ថែមទៀត ដែលអាចអនុវត្តប្រហែលជា ៤ ទៅ៦ឆ្នាំទៀតយ៉ាងតិច ដើម្បីយើងទទួលបានលទ្ធផលកាន់តែធំធេងនៃគម្រោងនេះ។ ជាមួយគ្នានេះ លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងក្រុងរុនតាឯកតេជោសែន សូមចូលរួមឱ្យបានសកម្មក្នុងសកម្មភាពរបស់គម្រោងនេះ ដូចជាការចូលរួមកាងាររួមជាមួយនឹងសហគមន៍ ធ្វើឱ្យយើងមានលទ្ធភាពក្នុងការគិតគូរវែងឆ្ងាយលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលជាវិស័យដែលសំខាន់ ហើយយើងត្រូវការអភិវឌ្ឍវាក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។

លោក អ៉ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា គម្រោងនេះមានអត្ថប្រយោជន៍ណាស់សម្រាប់មូលដ្ឋានមួយនេះ តាមរយៈការផ្ដល់ជំនាញជូនប្រជាពលរដ្ឋក្នុងការអនុវត្តប្រចាំថ្ងៃ និងទៅអនាគត ដោយឱ្យប្រជាពលរដ្ឋមានការងារធ្វើនៅនឹងកន្លែង។ ជាមួយគ្នានេះ ពួកគាត់នឹងទទួលបានប្រាក់ចំណូលបន្ថែម ពីអ្វីដែលគាត់មានស្រាប់ តាមរយៈការអនុវត្តគម្រោង ហើយគាត់នឹងទទួលបានផលបន្ថែម ដែលគោលដៅចុងក្រោយ គឺយើងនឹងពង្រឹងសមត្ថភាពសហគមន៍ ទាក់ទងជាមួយនឹងអេកូទេសចរណ៍ ក៏ដូចជាវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើន។

លោកអភិបាលក្រុងបន្តថា គម្រោងនេះ ក៏នឹងជួយពង្រឹងតួនាទីភាពជាអ្នកដឹកនាំ និងការងាររបស់សហគមន៍មួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងឱ្យពួកគាត់អាចរៀបចំការអនុវត្ត ទោះបីជានៅពេលគម្រោងនេះបញ្ចប់ ក៏ពួកគាត់អាចមានសមត្ថភាពរៀបចំសហគមន៍ពួកគាត់សម្រាប់ដំណើរការការងារទៅមុខបន្តបន្ទាប់ទៅទៀតបាន។ នេះគឺគោលបំណងរួមរបស់យើង គឺយើងចង់ឲ្យគាត់ទទួលបានលទ្ធផលដូចខ្ញុំបានជម្រាបជូនខាងដើម។ លោកថា ទោះជាយើងមានអ្នកគាំទ្រក៏ដោយ តែយ៉ាងណាប្រជាពលរដ្ឋដែលជាអ្នកអនុវត្តគម្រោង ត្រូវខិតខំប្រឹងប្រែង និង ទទួលយកការអនុវត្តដោយស្ម័គ្រចិត្ត ដើម្បីគោលដៅរួម គឺយើងធ្វើការអភិវឌ្ឍសហគមន៍នៅទីនេះ ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង តាមរយៈការរួមគ្នាដើម្បីគម្រោងនេះជោគជ័យទៅថ្ងៃខាងមុខ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ខេត្តសៀមរាប

កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អាជ្ញាធរខេត្តសៀមរាប៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅកម្រិតទាប

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅកម្រិតទាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.