Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ខេត្តសៀមរាប

ដោយ Pothe Thun
03/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលទ្ធផលការងារអនុវត្តបានកន្លងមក និងដោះស្រាយបញ្ហាដែលនៅសេសសល់ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អ៊ុំ សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ។

លោក ឈឿង ជូ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានឱ្យដឹងថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រុមការងារសម្រេចបាននូវសមិទ្ធផលមួយចំនួនដូចជា ចូលរួមកសាងសមិទ្ធផលសង្គមនៅក្នុងមូលដ្ឋាន រួមមាន៖ សាងសង់ស្ពានបេតុង នៅភូមិស្វាយជ័យ ដែលចំណាយថវិកាអស់ ៥០ ០០០ ០០០រៀល, សាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង៧៤៧ម៉ែត្រ ក្នុងភូមិរកាកំបុត និងភូមិអន្លង់២ ដែលជាគម្រោងមូលនិធិឃុំ ចំណាយថវិកា ៤៣២ ៩០០ ០០០រៀល។

លោកបន្ដថា ជាមួយនឹងលទ្ធផលនេះ ក្រុមការងារក៏បានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ ក្នុងការជំរុញលើកកម្ពស់ការអនុវត្តការងារកំណែទម្រង់ តាមរយៈការធ្វើប្រតិភូកម្មផ្សេងៗ ការជំរុញក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ធ្វើឱ្យលឿន ធ្វើឱ្យបាន ធ្វើឱ្យមានតម្លាភាព។ ជាមួយគ្នានេះ សម្រាប់បញ្ហាប្រឈម និងសំណូមរបស់បងប្អូនប្រជាពលរដ្ឋត្រូវបានឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សុជាតិ អនុប្រធានក្រុមការងារ បានជំរុញ និងណែនាំដល់សមាជិកសមាជិកានៃក្រុមការងារទាំងអស់ រួមគ្នាបន្ដអនុវត្តផែនការសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងន័យអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ យើងក៏ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅពុំទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ដោយសេវាមួយចំនួននៅមានលក្ខណៈសាំញ៉ាំ មិនទាន់ច្បាស់លាស់, បញ្ហារណ្ដៅចាក់សំរាមមិនទាន់ត្រឹមត្រូវតាមស្ដង់ដា។ បញ្ហាប្រឈមនេះ ក្រុមការងារក៏នឹងកំពុងបន្ដកិច្ចខិតខំប្រឹងប្រែង ព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អាជ្ញាធរខេត្តសៀមរាប៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅកម្រិតទាប

អាជ្ញាធរខេត្ដសៀមរាប អំពាវនាវដល់អ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅកម្រិតទាប

មន្ត្រីជំនាញ៖ កម្មវិធីទូរសព្ទដៃ “មតិយើង” នឹងជំរុញឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការវាយតម្លៃពីសេវាសាធារណៈនៅមូលដ្ឋានខ្លួនដោយសម្ងាត់

មន្ត្រីជំនាញ៖ កម្មវិធីទូរសព្ទដៃ “មតិយើង” នឹងជំរុញឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការវាយតម្លៃពីសេវាសាធារណៈនៅមូលដ្ឋានខ្លួនដោយសម្ងាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.