Friday, May 8, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

ដោយ Pothe Thun
24/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន
1
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក និង ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ចែកជូនដល់គ្រួសារកងទ័ព និងគ្រួសារភៀសសឹកចំនួន ១៩០គ្រួសារ ស្ថិតក្នុងស្រុកប្រាសាទបាគង។

ក្នុងឱកាសនោះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ក្រោមការណែនាំពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរបានរៀបចំ “សួនដំណាំបន្លែ” នៅតាមមណ្ឌលសុវត្ថិភាពនានា ដើម្បីឱ្យបងប្អូនភៀសសឹកអាចដាំដុះសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ន។ ទន្ទឹមនឹងនេះ លោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើអនាម័យខ្លួនប្រាណ និងបរិស្ថានរស់នៅ បញ្ជូនកូនចៅទៅសិក្សានៅសាលារៀនដែលនៅជិតបំផុត ដែលរៀបចំដោយអាជ្ញាធរ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដោយភ្ជាប់ជាមួយ “បណ្ណភៀសសឹក” ដើម្បីទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។

លោកជំទាវ ញ៉ែម មរកត និង ឯកឧត្តម ចាប តូ បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់បងប្អូន ដោយសារស្ថានភាពវិវាទតាមព្រំដែន។ លោកជំទាវបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការការពារបូរណភាពទឹកដីរបស់វីរកងទ័ព និងត្រូវរក្សាស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” សាមគ្គីគ្នាជាធ្លុងមួយដើម្បីជម្នះរាល់ការលំបាក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ក្នុងស្រុកប្រាសាទបាគង មានបងប្អូនភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពទាំង ៦កន្លែង និងតាមខ្នងផ្ទះ សរុបចំនួន ២,៥០២គ្រួសារ ស្មើនឹង ៧ ៩៦៤នាក់ គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥៕

‎អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

មន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ដ្រា ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកបន្តដល់ជនភៀសសឹក និងកងទ័ព

មន្ទីរព័ត៌មានខេត្តសៀមរាប នាំយកអំណោយ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ដ្រា ប្រគល់ជូនរដ្ឋបាលខេត្តសម្រាប់បែងចែកបន្តដល់ជនភៀសសឹក និងកងទ័ព

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមថ្មីចំនួន ១១៥នាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមថ្មីចំនួន ១១៥នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

    13 shares
    Share 5 Tweet 3
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

    12940 shares
    Share 8934 Tweet 1669

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.