Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

ដោយ Pothe Thun
22/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប និងសប្បុរសជនមកពីរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនជនភៀសសឹកចំនួន ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តបល្ល័ង្ករង្សី ស្រុកពួក ខេត្តសៀមរាប ដើម្បីជួយសម្រាលទុក្ខលំបាក និងជួយកាត់បន្ថយបន្ទុកជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក ក្នុងស្ថានភាពដ៏លំបាកបច្ចុប្បន្ននេះ។

លោក លី សារី បានមានប្រសាសន៏ថា ការចែករំលែកអំណោយលើកនេះ គឺជាការបង្ហាញពីស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគ្រាលំបាក ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ដែលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ព្រមទាំងបង្ហាញពីសាមគ្គីភាព និងមនុស្សធម៌ដ៏ថ្លៃថ្លា ដែលជាកម្លាំងចិត្តដ៏សំខាន់ ក្នុងការឆ្លងកាត់គ្រាលំបាកនេះជាមួយគ្នា។

លោកក៏បានអំពាវនាវឲ្យបងប្អូនជនភៀសសឹក យកចិត្តទុកដាក់លើអនាម័យ និងបរិស្ថានជុំវិញកន្លែងស្នាក់នៅ ដោយត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងសត្វល្អិត និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសកុមារតូចៗ។ លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ បន្តរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាព ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសដដែលនេះ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក សេន រិទ្ធ និងលោកស្រី ប៊ុន សេដា ដែលបាននាំយកអំណោយមកចែកជូនបងប្អូនជនភៀសសឹក តាមរយៈមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយបង្ហាញពីទឹកចិត្តសប្បុរស និងការចូលរួមជួយគ្នា ក្នុងស្មារតីរួបរួមជាធ្លុងមួយ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

សូមជម្រាបថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗ រួមមាន អង្ករ ទឹកសុទ្ធ តង់ ម្សៅទឹកដោះគោ ទឹកត្រី ទឹកស៊ីអ៊ីវ ពងទា គ្រឿងទេសមួយកញ្ចប់ និងថវិកាមួយចំនួន៕

‎អត្ថបទ និងរូបភាព៖ លោក ឆាន ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.