Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

ដោយ Pothe Thun
22/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចែកជូនដល់បងប្អូនជនភៀសសឹកចំនួន ៣៤៥គ្រួសារ ដែលកំពុងស្នាក់នៅវត្តខេមរាសាមគ្គីមុន្មីរង្សី ស្រុកពួក ខេត្តសៀមរាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនេះ ដោយពិធីនេះ មានការចូលរួមពី លោក សំកុល សុចិត្រា និង លោក លី សារី អភិបាលរងខេត្ត ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ដាំ ដារីនី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចជាវីរៈកងទ័ព កងកម្លាំងគ្រប់ភេទ ដែលកំពុងបំពេញភារកិច្ចការពារជាតិនៅតាមបន្ទាត់ព្រំដែន។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា សិល្បៈករ កីឡាករ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទាំងអស់ បានរួមគ្នាជាកម្លាំងសាមគ្គីដ៏រឹងមាំ ក្នុងស្មារតីរួមសាមគ្គី «ខ្មែរតែមួយ» ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន ការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់យើងពីចោរសៀម។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ សូមជឿទុកចិត្តលើការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកសុខសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងការពារដែនអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីជាតិយើងទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវបណ្ឌិត បានថ្លែងអំណរអគុណដល់គណៈអភិបាលខេត្ត ក្រុង-ស្រុក ឃុំ-ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការថែទាំសុខទុក្ខបងប្អូនជនភៀសសឹក រួមទាំងការរៀបចំជំរុំ ស្បៀងអាហារ ការព្យាបាល និងការថែទាំសុខភាព ព្រមទាំងការគាំទ្រដល់កងទ័ពនៅសមរភូមិមុខជាប្រចាំ។ លោកជំទាវបានអំពាវនាវដល់បងប្អូនជនភៀសសឹក និងគ្រួសារកងទ័ពទាំងអស់ ជាពិសេសកុមារតូចៗ ស្ត្រីមានផ្ទៃពោះ លោកយាយ លោកតា ចាស់ជរា និងជនពិការ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដើម្បីជៀសវាងហានិភ័យ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ក្នុងកាលៈទេសៈដ៏លំបាកនេះ៕

‎អត្ថបទ និងរូបភាព៖ លោក ឆាន ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

អង្គភាពទ័ពជួរមុខ និងបងប្អូនភៀសសឹកក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារពីសប្បុរសជន

គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

គ្រួសារភៀសសឹក ១៩០គ្រួសារ នៅស្រុកប្រាសាទបាគង ទទួលបានអំណោយឧបត្ថម្ភពីក្រុមការងាររាជរដ្ឋាភិបាល និងសប្បុរសជន

យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

យុវជន ៨០នាក់ មកពីខេត្តចំនួន៨ បានបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញទេសចរណ៍ពីអង្គការស្លាបព្រាកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.