Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ជនភៀសសឹក ១ ០០០គ្រួសារ ទទួលបានស្បៀងអាហារ និងសម្ភារចាំបាច់ពីសម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ

ដោយ Pothe Thun
22/12/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ជនភៀសសឹក ១ ០០០គ្រួសារ ទទួលបានស្បៀងអាហារ និងសម្ភារចាំបាច់ពីសម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់សម្រាប់តម្រូវការចាំបាច់របស់សម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ ដើម្បីចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់ក្នុងវត្តបូទុមមោង ស្ថិតក្នុងឃុំមោង ស្រុកស្រីស្នំខេត្តសៀមរាប ចំនួន ១ ០០០គ្រួសារ។

លោក សុខ វណ្ណសេង អគ្គនាយកបន្តវេន សម្ព័ន្ធក្រុមហ៊ុន សុខ ហេង បានឱ្យដឹងថា អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម ទឹកសុទ្ធ ឃីដមួយកញ្ចប់ មានមី ត្រីខ ទឹកស៊ីអ៊ី សៀង ឆៃប៉ូវ សាច់ក្រក និងបន្លែ១គីឡូក្រាម។ បន្ថែមពីនេះបានផ្តល់ជូនដល់រដ្ឋបាលស្រុក សម្រាប់បែងចែកនិងប្រើប្រាស់ មានចានបង្គន់អនាម័យចំនួន២០ ថ្នាំពេទ្យ២០កេសធំ អំពូលសូឡា០២គ្រឿង កៅស៊ូតង់ចំនួន២០ សម្លៀកបំពាក់ និងភួយមួយចំនួនទៀត។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា អំណោយទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងជួយសម្រួលដល់ការខ្វះខាតជាក់ស្ដែងជាច្រើនឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនភៀសសឹកជម្លៀសពីតំបន់ប្រយុទ្ធមកនៅតាមគោលដៅសុវត្ថិភាពនានា គេចចេញពីការឈ្លានពានដោយការបាញ់ប្រហារនិងទម្លាក់គ្រាប់ពីយោធាថៃ។ តាមរយៈការគិតគូរចំពោះទុក្ខលំបាករបស់បងប្អូនជនភៀសសឹកនេះ គឺស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស និងប្រជាពលរដ្ឋខ្មែរ ដើម្បីរួមគ្នាបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សៀង ណាំ បន្តថា គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាម ឬការបាត់បង់ជីវិតនោះទេ ប៉ុន្តែប្រទេសកម្ពុជាមានកាតព្វកិច្ច ការពារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីមានការរំលោភបំពានពីសំណាក់ភាគីថៃ។ ឯកឧត្តម ក៏បានមានប្រសាសន៍ដាស់តឿននិងក្រើនរំលឹកសូមឱ្យបងប្អូនភៀសសឹកទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន បន្ថែមពីលើអ្វីដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបងប្អូនហើយនោះ សូមកុំមានការភិតភ័យ និងព្រួយបារម្ភពេលមកស្នាក់នៅក្នុងមូលដ្ឋានបណ្ដោះអាសន្ននេះ និងសូមបន្តជឿជាក់លើប្រមុខរាជរដ្ឋាភិបាលរបស់យើង ជាពិសេសជឿជាក់លើវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

តំណាងសម្ព័ន្ធក្រុមហ៊ុន សុខ ហេង បានថ្លែងថា ក្នុងស្មារតីខ្មែរតែមួយរួមគ្នា ខ្មែរស្រឡាញ់ខ្មែរជួយគ្នាទៅវិញទៅមកទាំងសម្ភារ និងស្មារតី និងក្នុង កាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាក មានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាងពេលបានឃើញប្រទេសជាតិមានសន្តិភាពនោះទេ៕

‎អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹកជាង ៥០០គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីសប្បុរសជន

គ្រួសារកងទ័ព និងបងប្អូនជនភៀសសឹកជាង ៥០០គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីសប្បុរសជន

បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

បងប្អូនជនភៀសសឹក ៥៩២ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ត្រូវបានក្រុមការងារយកផ្ដល់ជូនដល់បងប្អូនជនភៀសសឹកក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.