Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ដោយ Pothe Thun
10/12/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្ដបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខ្លួន ដើម្បីប្រមូលបញ្ហាប្រឈម រួមនឹងក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ សម្រាប់គោលដៅស្រុកសូទ្រនិគម ក្រោមការដឹកនាំរបស់ ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីក្រុមការងារ តំណាងមន្ទីរអង្គភាព សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា វេទិកានាពេលនេះ រៀបចំឡើងដើម្បីផ្ដល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានលើកឡើងពីក្ដីកង្វល់ និងបញ្ហាប្រឈមក្នុងមូលដ្ឋាន ឱ្យមន្រ្ដីជំនាញធ្វើការបំភ្លឺ និងដោះស្រាយ តាមតួនាទី និងវិស័យនីមួយៗ ក្នុងន័យអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស។ លោកក៏បានជំរុញដល់មន្ត្រីជំនាញទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងក្ដីកង្វល់ប្រជាពលរដ្ឋ បន្ដយកចិត្តទុកដាក់ខ្ពស់ ខិតខំ ប្រឹងប្រែងដោះស្រាយ និងអនុវត្តតាមសំណូមពររបស់ពួកគាត់ឱ្យបានឆាប់ ជាពិសេសបញ្ហាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈជាដើម។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន យកចិត្ដទុកដាក់ និងអន្តរាគមន៍ចំពោះការងារសកម្មភាពណាដែលយឺតយ៉ាវ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ត្រូវពង្រឹងសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អ ជាពិសេសសេវាច្រកចេញចូលតែមួយ ត្រូវផ្ដល់សេវាឱ្យបានល្អប្រសើរ និងទាន់ពេលវេលាជូនពលរដ្ឋ រួមទាំងជំរុញដល់លោកគ្រូ អ្នកគ្រូ បណ្ដុះស្មារតីសិស្សានុសិស្ស ឱ្យមានស្មារតីស្នេហាជាតិមាតុភូមិរបស់យើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្នុងវេទិកានេះ ក្រុមការងារទទួលបានសំណួរ សំណូមពរផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរចំនួន១៥។ ក្នុងនោះសំណួរ សំណូមពរផ្ទាល់មាត់ ត្រូវបានមន្រ្ដីជំនាញធ្វើការបំភ្លឺ ដោះស្រាយភ្លាមៗ។ ដោយឡែកសំណួរជាលាយល័ក្ខអក្សរ ក្រុមការងារនឹងធ្វើការពិនិត្យ និងដោះស្រាយជូនពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញអភិបាលកិច្ចល្អនៅក្នុងមូលដ្ឋាន ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងជំរុញការអភិវឌ្ឍមូលដ្ឋាន បានឆាប់រហ័ស និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តពង្រឹងវិធានការគ្រប់គ្រង និងការបង្ការទប់ស្កាត់មូលដ្ឋាន ទាក់ទងនឹងបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិច អំពីហិង្សាទៅលើស្រ្តី និងក្មេងស្រី បញ្ហាទំនាក់ទំនងអនឡាញ ទាក់ទងយេនឌ័រគ្រប់ទំរង់គ្រប់រូបភាព ដែលកំពុងកើតមាននៅក្នុងសហគមន៍ ដែលជាកត្តាចម្បងរបស់ប្រជាពលរដ្ឋក្នុងសន្តិសុខមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ និងរូបភាព ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ស្រុកស្វាយលើ ត្រូវបានរៀបចំគាំទ្រសម្រាប់បងប្អូនភៀសសឹកដាំដុះបន្លែ

ទីតាំងដីចំនួន ៧ ០០០ម៉ែត្រការ៉េ ស្រុកស្វាយលើ ត្រូវបានរៀបចំគាំទ្រសម្រាប់បងប្អូនភៀសសឹកដាំដុះបន្លែ

ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកនៅខេត្តសៀមរាប

ក្រសួងកសិកម្ម សហការជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ដាំបន្លែលើផ្ទៃដី ២ហិកតា ដើម្បីផ្គត់ផ្គង់ស្បៀងជូនបងប្អូនជនភៀសសឹកនៅខេត្តសៀមរាប

ជនភៀសសឹក ១ ០០០គ្រួសារ ទទួលបានស្បៀងអាហារ និងសម្ភារចាំបាច់ពីសម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ

ជនភៀសសឹក ១ ០០០គ្រួសារ ទទួលបានស្បៀងអាហារ និងសម្ភារចាំបាច់ពីសម្ព័ន្ធក្រុមហ៊ុនសុខហេង និង មូលនិធិយើងជាខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.