Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប

ដោយ Pothe Thun
02/11/2023
នៅក្នុង ​គ្រោះធម្មជាតិ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ នៅខេត្តសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បណ្តាភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ បានមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។

ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលអូស្ត្រាលីជាដៃគូផ្លូវការនៃកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣នេះ។ ប្រទេសអូស្ត្រាលីប្តេជ្ញាធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ កសាងវិស័យថាមពលស្អាត និងជួយកម្ពុជាសម្រេចបានគោលដៅអព្យាក្រឹតភាពការបូនត្រឹមឆ្នាំ ២០៥០»។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តម ចាស្ទីន វ៉ាយអេត បានបន្ថែមទៀតថា៖ «កម្មវិធី CAPRED នឹងរៀបចំកិច្ចពិភាក្សាស្តីពី កសិកម្មឆ្លាតវៃខាងអាកាសធាតុ វិថីឆ្ពោះទៅកាន់វិស័យផ្គត់ផ្គង់ទឹកស្អាតប្រកបដោយភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងហិរញ្ញប្បទានអាកាសធាតុប្រកបដោយបរិយាបន្ន»។ កិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺចាប់តាំងពីឆ្នាំ២០២១មក។ កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅឆ្នាំ២០២២ គឺជាសន្និសីទដំបូងគេបំផុតក្នុងប្រទេសកម្ពុជា ដែលមានអព្យាក្រឹតភាពកាបូន ហើយកិច្ចប្រជុំដែលនឹងរៀបចំឡើងនៅឆ្នាំ២០២៣ គឺជាកម្មវិធីដំបូងគេដែលទទួលបានអព្យាក្រឹតភាពកាបូនតាមរយៈការទូទាត់ឥណទានការបូន ។

ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការកើនឡើងកម្តៅជាសកល បានធ្វើឲ្យប៉ះពាល់ដល់គ្រប់ផ្នែកនៃភពផែនដី ។ ទន្ទឹមគ្នានេះ កម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយបានប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។

យោងតាមការផ្សាយរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចិរភាព បានឲ្យដឹងថា ដោយទទួលស្គាល់ភាពងាយរងគ្រោះរបស់ប្រទេសចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរបៀបដែលបាតុភូតសកលលោកនេះអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវយុទ្ធសាស្រ្តរួមរបស់ខ្លួនសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP 2014-2023) ។ CCCSP កំណត់នូវវិធានការអាទិភាពទាំងបន្ស៊ាំនិងការកាត់បន្ថយដែលត្រូវអនុវត្ត និងយន្ដការនានាដើម្បីបង្កើតឡើងក្នុងរយៈពេលខ្លីនិងមធ្យម។ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យមានការចាត់ចែងស្ថាប័ននិងយន្តការសមស្របនានា ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាលចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តការឆ្លើយតបរបស់ប្រទេស។ ស្របតាម CCCSP ក្រសួងពាក់ព័ន្ធសំខាន់ៗបានរៀបចំផែនការសកម្មភាពប្រែប្រួលអាកាសធាតុតាមវិស័យ(CCAP) ហើយឥឡូវកំពុងអនុវត្តសកម្មភាពអាទិភាពទាំងនោះ សំដៅកសាងភាពធន់របស់វិស័យនិងជួយប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍបញ្ចេញកាបូនទាប។ ដូចគ្នានេះដែរអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេងៗជាច្រើនរួមទាំងអង្គការមិនមែនរដ្ឋាភិបាលនិងវិស័យឯកជន កំពុងចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគមន៍៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់

Tags: បម្រែបម្រួលអាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាបិងការ៉ាថ្មគោល ជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

អ្នកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌា សហការគ្នាជួសជុលគំនូរបុរាណនៅក្នុងព្រះវិហារ វត្តរាជបូណ៍ ខេត្តសៀមរាប

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.