Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

ដោយ Pothe Thun
04/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេលជាង ២ខែនៃការធ្វើកំណែទម្រង់របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល មានសន្ទុះគួរឱ្យកត់សម្គាល់ ពោលគឺស្មើនឹងប្រព័ន្ធផ្សព្វផ្សាយឯកជន និងចាប់ផ្ដើមលោតទៅមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ ភក្រ្តា បញ្ជាក់ថា បច្ចុប្បន្នក្រសួងព័ត៌មានបានរៀបចំចងក្រងបណ្ដាញព័ត៌មានពីបណ្ដាអង្គភាព ស្ថាប័នរបស់រាជរដ្ឋាភិបាលប្រមាណ ៣០ ដើម្បីធ្វើការផ្សាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងរួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា វិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា App ក្រសួងព័ត៌មាន និងបានចែកចាយបន្តទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរព័ត៌មានរាជធានី ខេត្ត សំដៅរុញច្រានព័ត៌មានទាំងនោះ ឱ្យបានទៅទូលំទូលាយ និងទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម បន្ថែមថា ការពង្រឹង និងពង្រឹកប្រព័ន្ធផ្សព្វផ្សាយជាតិ វាជាការងារសតិអារម្មណ៍ និងជាការចង់បានរបស់ថ្នាក់ដឹកនាំ។

ទន្ទឹមនោះ ក្នុងនាមអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ឯកឧត្តម នេត្រ ភក្ត្រា នឹងស្វែងរកការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញ សហការជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម នេត្រ ភក្រ្តា ក៏បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាតិនេះ នឹងមិនអាចខ្វះបាននោះទេនូវមន្ត្រី ដែលមានជំនាញ និងសមត្ថភាព។ សម្រាប់អាណតិ្តទី៧នេះ រាជរដ្ឋាភិបាល បាននិងកំពុងដាក់នូវគោលការណ៍គុណាធិបតេយ្យ ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាមួយនោះ ក្រសួងព័ត៌មាន ផ្ដោតទៅលើសមត្ថភាព ស្នាដៃ និងគ្មានការចំណាយប្រាក់ ដើម្បីទទួលក្របខណ្ឌឡើយ ហើយកិច្ចការជ្រើសរើសមន្ត្រីក្របខណ្ឌនេះ នឹងមានការពិនិត្យដោយផ្ទាល់ពីឯកឧត្តម។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ជា ចន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតដល់ ១១ឆ្នាំ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលខិតខំប្រឹងប្រែងបំពេញការងារ ទោះបីជួបការលំបាក ខ្វះខាត ដែលនេះបង្ហាញពីឆន្ទៈ ក្ដីស្រឡាញ់ និងឧបនិស្ស័យក្នុងវិស័យព័ត៌មាន។

រូបភាព៖ មន្ត្រីមន្ទីរ
អត្ថបទ៖ លោក សេង ផល្លី

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មាន ដាក់ចេញការធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយជាតិ និង ពង្រឹងសមត្ថភាព ព្រមទាំងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានរបស់រដ្ឋ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាមន្ទីរព័ត៌មានខេត្តសៀមរាប ជាគោលដៅចាប់អារម្មណ៍សម្រាប់គំរូ ដល់បណ្តាមន្ទីរព័ត៌មានរាជធានី-ខេត្តផ្សេងទៀត

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.