Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ដោយ Pothe Thun
04/11/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ស្ពានហាលអង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីធ្វើការជួសជុលអស់រយៈពេលជិត ២០ឆ្នាំ ស្ពានហាលអង្គរខាងលិច ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។

ព្រះករុណា ព្រះបាទនរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ការប្រារព្ធព្រះរាជពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានតម្លៃជាសាកលពិតប្រាកដ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិ សាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣ ។ កិច្ចដំណើរ ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាពេលកន្លងមក ពិតណាស់ ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេស ប្រទេសជប៉ុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះករុណា ព្រះបាទនរោត្តម សីហមុនី មានព្រះរាជបន្ទូលបន្តថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើនមាន ព្រះមហាក្សត្រ ប្រមុខរដ្ឋប្រធានាធិបតី យាងនិងអញ្ជើញមក ទស្សនាប្រាសាទអង្គរវត្តយើងនេះ។ ក្នុងពេលដែលព្រះអង្គនៅគង់ប្រថាប់ជាប្រធានក្រុមប្រឹក្សា ជាតិជាន់ខ្ពស់នៃកម្ពុជា(SNC) និងក្រោយៗមកទៀត ព្រះអង្គនៅតែបន្តនាំភ្ញៀវទៅទស្សនា ប្រាសាទអង្គរវត្តយើងនេះដែរ ។

នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានាពេលនេះ ព្រះករុណាជាអម្ចាស់ ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តរបស់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងមន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ជាពិសេស សម្តេចវិបុលបញ្ញា សុខ អាន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើន ផ្សេងទៀត ដែលយើងមិនអាចបំភ្លេចបាន ចំពោះការលះបង់ពេលវេលា ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដឹកនាំដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរមណីយដ្ឋានអង្គរល្បីល្បាញនៅ លើពិភពលោក ។ ជោគជ័យដ៏ត្រចះត្រចង់នេះ ក៏បានបង្ហាញពីការអនុវត្ត និងការបន្តអនុវត្តគោល នយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការថែរក្សាការពារ អភិរក្សនិងអភិវឌ្ឍន៍មរតកវប្បធម៌ជាតិ ។

ព្រះករុណាជាអម្ចាស់ ក៏បានងថ្លែងអំណរគុណផងដែរចំពោះប្រទេសជប៉ុន ដែលក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្នុងនាមជាសហប្រធាន បាន ដឹកនាំកិច្ចប្រជុំពេញអង្គ និង់កិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ី(ICC) អង្គរ-សំបូរព្រៃគុក ដោយស្មារតី ទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យនៃអាយស៊ីស៊ី (ICC) អង្គរ ។ ជាមួយគ្នានេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន-JICA សាកល វិទ្យាល័យសូហ្វីយ៉ា ជាពិសេសលោកសាស្ត្រាចារ្យ យ៉ូស៊ីអាគី អ៊ីស៊ីសាវ៉ា ដែលផ្តល់នូវការ គាំទ្រដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលក្នុង រមណីយដ្ឋានអង្គរឱ្យប្រព្រឹត្តទៅដោយចីរភាព និងជាពិសេសដោយឡែកសម្រាប់ការឧបត្ថម្ភគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួម សម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធាន មនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឲ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប ។

យោងតាមរបាយការណ៍របស់លោកជំទាវ ភឿង សកុណា បានឲ្យដឹងថា ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តបានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈ ពេលសរុប ចំនួន១៩ឆ្នាំ ចែកចេញជា២ដំណាក់កាល៖ ដំណាក់កាលទី១ ប្រើប្រាស់រយៈពេលអស់១២ឆ្នាំ(១៩៩៦-២០០៧) ដោយ សម្រេចជួសជុលបានប្រវែង៩៣ម៉ែត្រ ជួសជុលដោយក្រុមជំនាញផ្នែកស្ថាបត្យ កម្មដឹកនាំដោយលោកសាស្ត្រាចារ្យ Masao Katagiri នៃសាកលវិទ្យាល័យ Nihon និងសាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា។ ដំណាក់កាលទី២ ប្រើប្រាស់អស់រយៈពេល ៧ឆ្នាំ (២០១៦២០២៣) ដោយ សម្រេចជួសជុលបាន៩៩ម៉ែត្រ ដឹកនាំសហការជួសជុសជាមួយអ្នកជំនាញការ ខ្មែរដោយលោកសាស្ត្រាចារ្យសាតូរុ មីវ៉ា (Satoru MIWA) និងសាស្ត្រាចារ្យយ៉ូស៊ី អាគី ម៉ីស៊ីហ្សាវ៉ា នៃមជ្ឈមណ្ឌលអាស៊ីដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាល ធនធានមនុស្ស។ ក្នុងដំណើរការជួសជុលទាំង២ដំណាក់កាលនេះ ថ្មភក់ និងថ្មបាយក្រៀម ជាច្រើនពាន់ដុំ ត្រូវបានរៀបចំឡើងវិញ ដោយចំណាយថវិកាជាច្រើនរយលានយ៉េននិងជួយបណ្តុះបណ្តាល ផ្នែកអភិរក្សជូនអ្នកជំនាញកម្ពុជាបានលើសពី ៣០នាក់ក្នុងគោលដៅដើម្បីឱ្យជនជាតិខ្មែរអាច រៀបចំជួសជុលប្រាសាទ និងស្រាវជ្រាវដោយខ្លួនឯង។ដោយឡែកសម្រាប់ដំណាក់កាលទី២ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថាន អប់រំសូហ្វីយ៉ា បានព្រមព្រៀងគ្នា បំពេញកាតព្វកិច្ចរៀងៗខ្លួន ក្នុងគោលដៅសម្រេចឱ្យបានការ ជួសជុលប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្ពានហាលអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

កិច្ចប្រជុំក្រុមក្រុមការងារគ្រប់គ្រងដីធ្លីនៃការប្រមូលទិន្នន័យលើទម្រង់បែបបទកត់ត្រាស្ថានភាពអចលនទ្រព្យ ផ្ទេរសិទ្ធិ និងកម្មសិទ្ធិ ចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ និងភូមិសាស្ត្រ នៃខេត្តសៀមរាប

សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង១៦ក្នុងក្រុងសៀមរាប

សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តសៀមរាប អញ្ជើញបើកវិញ្ញាសារ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងទាំង១៦ក្នុងក្រុងសៀមរាប

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.