Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា

ដោយ Pothe Thun
06/11/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អង្គកឋិនទានមហាសាមគ្គីដង្ហែចូលទៅកាន់វត្តដំណាក់ ក្រុងសៀមរាប ទទួលបានបច្ច័យជាង៤០លានរៀល សម្រាប់ប្រើប្រាស់ក្នុងការកសាងសមិទ្ធិផលនានា
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គកឋិនទានដែលផ្ដួចផ្ដើមឡើងដោយគណៈកម្មការ អាចា្យ និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ដង្ហែចូលទៅវេប្រគេនព្រះសង្ឃដែលគង់ចាំវស្សាអស់រយៈពេល បីខែ
ក្នុងពុទ្ធសេមាវត្តដំណាក់ ក្រុងសៀមរាប កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទទួលបានថវិកាចំនួន ៤២លានរៀល និង ២.០៨៤ដុល្លារ ដែលបច្ច័យទាំងនេះ នឹងបែងចែកសម្រាប់ផ្គត់ផ្គង់ចតុបច្ច័យព្រះសង្ឃក្នុងវត្ត មួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់ទិញសម្ភារៈសិក្សា ផ្នែកពុទ្ឋកៈបឋមសិក្សា និងពុទ្ឋកៈវិទ្យាល័យ ជួសជុលកែលំអទីសេនាសនសង្ឃ និងរៀបចំបរិស្ថាន សួនច្បារក្នុងវត្តក្នុងជាដើម។

ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ មានថេរៈដិកាថា “កឋិនទាន” ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង ផ្តល់នូវអានិសង្សដល់ភិក្ខុសង្ឃទទួលក្រាលគ្រងផង។ ក្នុងនោះសម្រាប់ភិក្ខុសង្ឃទទួលបាននូវអានិសង្សទាំង ៥យ៉ាងគឺ ត្រាច់ទៅកាន់ទីដទៃដោយមិនចាំបាច់លាភិក្ខុផងគ្នា ដោយមិនមានទោស ត្រាច់ចរទៅទីដទៃដោយមិនបាច់យកត្រៃចីវរគ្រប់ប្រដាប់ទៅតាម អាចទទួលឆាន់គណៈភោជន៍ បានមិនមានទោស អាចទុកដាក់អតិរេកចីវរបានតាមត្រូវការ និងចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះបានដល់ភិក្ខុនោះ ឬ ភិក្ខុនោះមានសិទ្ធិទទួលបានទាំងអស់។ សម្រាប់ប្រជាពុទ្ឋបរិស័ទទទួលបាននូវអានិសង្ស ៥ដែរ គឺមានរូបសម្បត្តិល្អផូរផង់ មានពណ៌សម្បុរស្រស់ថ្លាល្អ មានទ្រង់ទ្រាយល្អពេញលក្ខណៈ បើជាបុរសនឹងបានជាឯហិភិក្ខុ បើជាស្រ្តីវិញនឹងបរិបូរណ៍ទៅដោយបុណ្យ ជាបញ្ចពិតកល្យាណីឬស្រ្តីគ្រប់លក្ខណ៍។

ព្រះអង្គបញ្ជាក់ថា កឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាលមានត្រឹមតែ ២៩ថ្ងៃតែប៉ុណ្ណោះ ហើយវត្តនីមួយៗ អាចទទួលកឋិនបានតែម្តងក្នុង១ឆ្នាំ។ ប្លែកដោយអានិសង្ស អ្នកប្រគេនក៏បានអានិសង្ស និងអ្នកទទួលក្រាលគ្រងអនុមោទនាក៏បានអានិសង្ស។ ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើតាមព្រះវិន័យប្រកបដោយធម៌ត្រឹមត្រូវ។ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះក្រៅពីនោះជាបរិវាររបស់កឋិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តំណាងប្រជាពុទ្ធបរិស័ទដែលបានចូលរួមក្នុងអង្គកឋិនទាន នាឱកាសនោះដែរ មហាឧបាសិកា ង៉ែត វណ្ណដារ៉ា បានបង្ហាញអារម្មណ៍រីករាយ ជ្រះថ្លា និងបានក្រើនរម្លឹកដល់បងប្អូនប្រជាពុទ្ឋបរិស័ទគោរពជឿលើព្រះពុទ្ឋសាសនា ថាកឋិនទានយើងអាចនាំគ្នាធ្វើបានគ្រប់វ័យមិនដូចពំនោលតៗគ្នាថាចាំទាល់តែមានវ័យចំណាស់ឬមានដន្លងដងស្នែងទើបធ្វើបាននោះទេ នេះជាវាទៈនាំឱ្យអន់ថយដល់សទ្ឋាអ្នកគោរពជឿព្រះពុទ្ឋសាសនា៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កឋិន​វត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តសៀមរាប ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់មន្ត្រីក្នុងខេត្តសៀមរាប ត្រូវពង្រឹងសមត្ថភាព ទាំងចំណេះដឹង និងជំនាញ

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្ហាញពីមោទកភាពនៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត

ខេត្តសៀមរាប និងក្រុង Dalian ប្រទេសចិន ចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន

ខេត្តសៀមរាប និងក្រុង Dalian ប្រទេសចិន ចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.