Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប និងក្រុង Dalian ប្រទេសចិន ចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន

ដោយ Pothe Thun
06/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាប និងក្រុង Dalian ប្រទេសចិន ចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ជាមួយរដ្ឋបាលខេត្តសៀមរាប រួមមានវិស័យអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម កីឡា និងវិស័យផ្សេងៗទៀត។

លោក Wang Tianwei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនក្រុង Dalian នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា គោលបំណងរបស់ប្រតិភូនាពេលនេះ គឺសំដៅលើការចងសម្ព័ន្ធមេត្រីភាពរវាងក្រុង Dalian និងខេត្តសៀមរាប ដើមី្បចុះអនុស្សារណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការមួយចំនួន។ ជាមួយគ្នានោះភូមិសាស្ត្រសេដ្ឋកិច្ចរបស់ក្រុង Dalian ជាក្រុងមួយដែលមានយន្តហោះផ្ទាល់ ហើយគ្រោងនឹងធ្វើការហោះហើរផ្ទាល់ឆ្ពោះមកកាន់ខេត្តសៀមរាប នៅពេលខាងមុខ ដើមី្បជាការបង្កើននូវវិស័យទេសចរណ៍ សំដៅឲ្យខេត្ត/ក្រុងសម្ព័ន្ធមេត្រីទាំងពីរ មានការរីកចម្រើនបន្ថែមទៀត។ ក្នុងនោះលោក ក៏បានសំណូមពរដល់អាជ្ញាធរខេត្តសៀមរាប ធ្វើការជួយជម្រុញដល់កិច្ចសហប្រតិបត្តិការរវាងខេត្ត/ក្រុងទាំងពីរ ឲ្យបានដំណើរការទៅដោយរលូន ហើយលោកក៏សង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាក្រុង Dalian និង ក្រុមប្រឹក្សាខេត្តសៀមរាប ក៏ដូចរដ្ឋបាលខេត្ត/ក្រុងទាំងពីរ មានកិច្ចប្រតិបត្តិការល្អនឹងគ្នាយ៉ាងស្អិតរមួត សំដៅការអភិវឌ្ឍខេត្ត/ក្រុងទាំងពីរទៅអនាគត និងសូមស្នើសុំដល់ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប ចាត់តាំងរៀបចំប្រតិភូទៅធ្វើការទស្សនកិច្ចសិក្សាស្វែងយល់នៅក្រុង Dalian ខេត្ត Liaoning នាពេលខាងមុខផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុង Dalian ដែលបានចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមថា ខេត្តសៀមរាប ប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានចងសម្ព័ន្ធមេត្រីភាព និងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុងចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាចំនួន ០៩ខេត្ត/ក្រុង កិច្ចព្រមព្រៀងចំនួន ៦ខេត្ត/ក្រុង និងលិខិតផ្តួចផ្តើមចំនួន ១៥ខេត្ត/ក្រុងផងដែរ។ ក្រោមកិច្ចសហប្រតិបត្តិការជាមួយខេត្ត/ក្រុងទាំងនេះ ឯកឧត្តម ក៏បានស្នេីដល់ប្រតិភូ សូមនាំអ្នកវិនិយោគទុន ក៏ដូចជាប្រជាជនចិន ដេីម្បីធ្វេីការវិនិយោគនៅប្រទេសកម្ពុជា ពិសេសវិនិយោគនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពលលេីវិស័យទេសចរណ៍ និងវិស័យកសិកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានគូរបញ្ជាក់ថា តាមរយៈការបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាព នាពេលនេះ និងជួយផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យផ្សេងៗ ក្នុងខេត្ត/ក្រុងទាំងពីរ ឲ្យកាន់តែមានភាពរីកចម្រើន។ ការចុះកិច្ចព្រមព្រៀងនេះដែរ ភាគីទាំងពីរ សុទ្ធតែបានគាំទ្រ និងជម្រុញដូចគ្នាទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខភាព កីឡា និងវិស័យផ្សេងៗទៀត ព្រមទាំងធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធន៍ ក្នុងគោលបំណងបង្កើនសមត្ថភាពដល់មន្ត្រី នៃខេត្តក្រុងទាំងពីរ ហើយក្នុងនោះរដ្ឋបាលខេត្ត នឹងធ្វើការជ្រើសរើសនូវពេលវេលាសមស្របណាមួយ រៀបចំប្រតិភូទៅទស្សនកិច្ចសិក្សានៅក្រុង Dalian ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខេត្តសៀមរាបចុះអនុស្សារណ:យោគយល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ ក្នុងឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋងាយរងគ្រោះ៥០គ្រួសារ ក្នុងឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់

រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.