Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់

ដោយ Pothe Thun
07/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាបសហការជាមួយGIZ បើកសិក្ខាសាលាស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ដែលហៅកាត់ថា GIZ និង Siem Reap Tourism Club-STC បានរៀបចំបើកសិក្ខាសាលាមួយ ស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅសណ្ឋាគារ អង្គរមិរ៉ាខល ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា លើកឡើងថា នៅលើភពផែនដីយើងនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងលើកាកសំណល់ប្លាស្ទិក ដែលបានបំពុលដល់បរិស្ថាន អនាម័យ និងធម្មជាតិ ប៉ុន្តែដើមី្បកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅតាមលំនៅដ្ឋាន ឬ ភោជនីយដ្ឋាន សណ្ឋាគារ និង នៅតាមទីផ្សារ ទីប្រជុំជន គួតែយើងគ្រប់ៗគ្នា ធ្វើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជ្រើសរើសយកឧបករណ៍ដែលប្រើប្រាស់ហើយវាមិនប៉ះពាល់ដល់បរិស្ថានលើភពផែនដី និង ក្នុងទឹក ព្រមទាំងបង្កើតបាននូវជីវៈចម្រុះបម្រើដល់ធម្មជាតិ និង ផលប្រយោជន៍ដល់យើងផងដែរ ខណៈក្រុងសៀមរាប ជាក្រុងគំរូមួយនៅតំបន់អាស៊ាន ក្នុងវិស័យទេសចរណ៍ នឹងបានកំពុងឆ្ពោះទៅជាក្រុងគ្មានប្រើប្លាស្ទីក សម្រាប់ទៅអនាគត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ថង់ប្លាស្ទិកវាស្អាតនៅពេលយើងប្រើវា ប៉ុន្តែនៅពេលដែលវាក្លាយជាសំរាមគ្មានអ្នកណាចង់ទៅជិតនោះទេ ដូច្នេះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក វាផ្តើមចេញពីយើងទាំងអស់គ្នា ហេតុនេះសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លំាងណាស់ ចំពោះអាជីវករពាក់ព័ន្ធទំាងអស់ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងការបង្កើនការយល់ដឹងពីការគ្រប់គ្រងកាកសំណល់ និង ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប ហើយក៏ដូចជា ការផ្តល់ឱកាសដល់អាជីវករក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ បានចែករំលែកពីបទពិសោធន៍ជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង និងការអនុវត្ត ដែលគិតគូរពីបរិស្ថានក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនផងដែរ។

លោកបន្តថា ការប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង ពិតជាមានសារៈសំខាន់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និងឈានទៅរកបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកប្រើបានតែមួយដងតាមទម្លាប់ចាស់។ វិស័យម្ហូបអាហារ និងភេសជ្ជៈដើរតួនាទីយ៉ាងសំខាន់លើផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មទេសចរណ៍ ជាពិសេសក្នុងខេត្តសៀមរាប វិស័យនេះ បានទាក់ទាញភ្ញៀវទេសចរជាប្រចាំ ដោយការទទួលទានអាហារនៅភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មម្ហូបអាហារផ្សេងៗទៀត។

លោកអភិបាលរងខេត្តសៀមរាប បន្តថា ដោយសារមានការកើនឡើងព្រមគ្នានៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងវិស័យនេះ យើងត្រូវការជាចាំបាច់នូវវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងពី អ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រោះកាកសំណល់ប្លាស្ទិក កើតចេញមកពីការវិចខ្ចប់អាហារទៅក្រៅ ការផ្ដល់សេវាកម្មដល់អតិថិជនដោយផ្ដោតលើគុណភាព និងអនាម័យ និងកត្តាគួបផ្សំដទៃទៀត ដែលបណ្ដាលឱ្យមានបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ហើយដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាបជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ និងសមាគមក្លឹបទេសចរណ៍សៀមរាប បានសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធមកពីវិស័យសាធារណៈ និងឯកជន ដើម្បីកែលំអរការគ្រប់គ្រងសំរាម សំណល់រឹងនៅក្នុងទីក្រុង និងលើកកម្ពស់ការកែច្នៃឡើងវិញ៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក លីវ សាន្ត

Tags: GIZផលិតផលប្លាស្ទិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមដោះស្រាយឧបសគ្គ និង បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមដោះស្រាយឧបសគ្គ និង បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣នេះ

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣នេះ

មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេលបីថ្ងៃ បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរ

មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេលបីថ្ងៃ បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.