Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេលបីថ្ងៃ បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរ

ដោយ Pothe Thun
08/11/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងរយៈពេលបីថ្ងៃ បានបញ្ចប់ដោយជោគជ័យនៅលើទឹកដីអង្គរ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើទឹកដីអង្គរខេត្ដសៀមរាប ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្រមៃមើលឱកាស “ផ្តល់អំណាចដល់កុមារី និងយុវតី” ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ប្រកបដោយភាពជោគជ័យ និង ក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលវត្ដមានជាអធិបតីដ៍ខ្ពស់ខ្ពស់ពីសម្ដេចកិត្ដិសង្គហៈបណ្ដិត ម៉ែន សំអន ឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលពិធីប្រកាសបើកមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណាត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា មហាសន្និបាតនេះ ជាព្រឹត្ដិការណ៍មួយមានសារៈសំខាន់សម្រាប់សមាគមមិត្ដនារីកាយឬទ្ធិពិភពលោក និងជាពិសេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផ្ទាល់ និង ថ្លែងនូវអំណរគុណដល់គ្រប់ស្ថាប័នដែលបានរួមគ្នាធ្វើមហាសន្និបាតនាពេលនេះ ដោយទទួលបានជោគជ័យ ដែលបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមានសុខសន្ដិភាពពេញលេញ និងមានធនធានមនុស្សប្រកបដោយមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្ដិការណ៍ធំៗនានាលំដាប់ពិភពលោក និង ក្នុងតំបន់ ដែលជាក់ស្ដែងមហាសន្និបាតនាពេលនេះ ក៍ដូចជាព្រឹត្ដិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាន នៃសន្ដិភាពដែលយើងត្រូវរក្សាឱ្យបានជាដាច់ខាត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវបណ្ឌិត មានប្រសាសន៍បន្ថែមថា ក្នុងរយៈពេលធ្វើមហាសន្នីបាតនេះ បានកត់សំគាល់ឃើញថា យុវតី យុវនារីដែលមកពីសមាគមកាយឬទ្ធិនានា បានបញ្ចេញសមត្ថភាព និងទេពកោសល្យដ៍ល្អគួរឱ្យកោតសរសើរប្រកបដោយស្មារតីសាមគ្គីភាព និងកិច្ចសហការរវាងគ្នានិងគ្នា ដែលលទ្ធផលទាំងនេះ បានបង្ហាញឱ្យឃើញច្បាស់ពីមាគ៌ាដ៍ត្រឹមត្រូវរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ដែលបានអប់រំ បណ្ដុះបណ្ដាលទំនុកបម្រុងដល់យុវតី យុវនារី កុមាររហូតក្លាយជាធនធានមនុស្សពោរពេញដោយជំនាញវិជ្ជាជីវៈ ស្មារតីសាមគ្គីភាព គុណធម៌ សីលធម៌ សុជីវធម៌ដ៍ប្រពៃ ដែលនឹងក្លាយទៅជាកម្លាំងចលករដ៍មានសារៈសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជឿនលឿនក្នុងពេលអនាគត។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ថ្លែងនូវអំណរគុណដល់សមាគមកាយឬទ្ធិមិត្ដនារីពិភពលោក និងមិត្ដកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្ដិការដ៍ល្អ ដែលធ្វើឱ្យកិច្ចដំណើរការល្អមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្ដជួយអភិវឌ្ឍន៍ថាមពលកុមារី យុវតី ឱ្យមានអនាគតល្អនិងក្លាយជាធនធានមួយក្នុងការកសាងប្រទេសជាតិ ជាពិសេសការជួយរៀបចំមហាសន្និបាតនេះ ឲ្យទទួលជោគជ័យដ៍ត្រចះត្រចង់ ។
គួររំលឹកថា មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា “FAPW” គឺជា ក្រុមអ្នកគាំទ្រដ៏ខ្ពង់ខ្ពស់សម្រាប់លើកកម្ពស់ចលនាកាយឫទ្ធិនារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយលោកស្រីបណ្ឌិត Juseon Byun និងមានម្ចាស់ក្សត្រី Azizah of Pahang ជា ព្រះប្រធានកិត្តិយស។

គិតត្រឹមឆ្នាំ២០២៣នេះ សម្រាប់ប្រទេសកម្ពុជា មានសមាជិក FAPW សរុបចំនួន២៣៩រូប ដោយមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាសមាជិកគាំទ្រថ្នាក់មាស (Gold Supporter) របស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតែងតែបានលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយទ្រង់ចូលរួមក្នុងចលនានេះជារៀងរហូតមក ក្នុងព្រះរាជបំណងរួបរួមគ្នាជួយសហគមន៍ សង្គមជាតិ និងពិភពលោក ជាពិសេសស្ត្រីវ័យក្មេង កុមារី យុវតី ឱ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យអាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី បានចូលជាសមាជិក FAPW ថ្នាក់ Gold Award កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក និងប៉ាតាយ៉ា ក្នុងកិច្ចប្រជុំមិត្តកាយឫទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៨ ដោយមានការគាំទ្រជាបន្តបន្ទាប់ពីសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) សមាគមកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) ទន្ទឹមនឹងការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានកិត្តិយសយ៉ាងក្រៃលែង ដោយទទួលបានប្រកាសនីយបត្រ និងផ្លាកសញ្ញា FAPW ពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិក FAPW និង លោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកសមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងសម្រេចបានសមិទ្ធ ផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្មរបស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិ នារីពិភពលោក (WAGGGS) គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន ការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: FAPWកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល សម្រាប់ឆ្នាំ២០២៣នេះ

រដ្ឋបាលខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅគោលដៅទី៥ សម្រាប់ស្រុកស្វាយលើ និងស្រុកជីក្រែង

ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃប្រទេសចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប

ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃប្រទេសចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប

រួតបាកាណនៃប្រាសាទអង្គរវត្ត ជាទីដែលអ្នកទេសចរគ្រប់ជាតិសាសន៍ជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា

រួតបាកាណនៃប្រាសាទអង្គរវត្ត ជាទីដែលអ្នកទេសចរគ្រប់ជាតិសាសន៍ជឿថា ជាកន្លែងដែលមានបារមីសក្តិសិទ្ធិសម្រាប់គោរពបូជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.