Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

ដោយ Pothe Thun
28/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបង្ហាញក្តីរំពឹងថា ក្រុងសៀមរាប នឹងក្លាយជាក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខនេះ ហើយភាពបៃតងនេះ នឹងរួមចំណែកក្នុងការទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅក្នុងទឹកដីប្រាង្គប្រាសាទបុរាណកាន់តែច្រើនថែមទៀត។

ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ ក្នុងពិធីដាំកូនឈើចំនួន៤០០ដើម ជាប្រភេទដើមត្របែកព្រៃ ក្នុងក្រុងសៀមរាប បានកោតសរសើរចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តសៀមរាប ដែលបានខិតខំដាំកូនឈើទាំងប្រភេទឈើព្រៃ ឈើលម្អគ្រប់ប្រភេទ នៅទូទាំងខេត្ត។ ឯកឧត្តមបន្តថា ដោយឡែកសម្រាប់ក្រុងសៀមរាប កូនឈើល្អ ជាច្រើនប្រភេទ ទាំងតូចទាំងធំក៏ត្រូវបានអាជ្ញាធរខេត្ត និងក្រុង បានខិតខំសហការជាមួយគ្រប់អង្គភាព ស្ថាប័ន និងអង្គការដៃគូ រួមជាមួយវិស័យឯកជនផងធ្វើការដាំដុះឡើងវិញនៅតាមបណ្តាដងផ្លូវសាធារណៈនានា ដែលសកម្មភាពនេះ បង្ហាញថា នៅពេលខាងមុខ ក្រុងសៀមរាប នឹងក្លាយជាក្រុងបៃតង ដែលជាផ្នែកមួយនៅក្នុងការទាក់ទាញអ្នកទេសចរមកកម្សាន្តផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សាម អ៊ីន បន្តថា សកម្មភាពដាំដុះកូនឈើឡើងវិញនេះ ក្រសួងបរិស្ថាន ដែលជាសេនាធិការ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជដ្ឋាភិបាល ជាពិសេសនៅក្នុងយុទ្ធសាស្ត្រនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រនានា ដូចជាយុទ្ធសាស្ត្រចក្រាបរិស្ថាន យុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ យុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទីក ជាដើម សុទ្ធតែទទយលបាននូវការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់ទិសទី ។

ជាមួយគ្នានេះដែរ អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ បានលើកឡើងថា ការដាំកូនឈើនេះក្រៅពីជួយស្តារគម្របបៃតងនៅក្នុងក្រុងសៀមរាប ក៏ជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវផ្នែកបរិស្ថាន ផងដែរ ។ លោកថា ដើមឈើបានដើរតួនាទីសំខាន់នៅក្នុងការកាត់បន្ថយការបំពុលក្នុងបរិយាកាស កាត់បន្ថយការកើនឡើងកម្តៅផែនដី និងជួយកាត់បន្ថយការហូរច្រោះដីជាដើម។

លោកអភិបាលរងខេត្តសៀមរាប បន្តថា ចំពោះការដាំដើមឈើនាពេលនេះ ក៏ជាសកម្មភាពមួយឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ហើយក៏បានជួយបង្កើនសោភ័ណភាពក្រុងឲ្យកាន់តែស្រស់បំព្រងថែមមួយកម្រិតទៀត។ ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមបណ្តាផ្លូវដែលមានដើម ឈើសូមជួយថែរក្សាទាំងអស់គ្នា ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា៕

សូមជម្រាបថា ការដាំដុះដើមឈើឡើងវិញនេះ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការដាំកូនឈើនៅតាមផ្លូវសាធារណៈក្នុងក្រុងសៀមរាប ចំនួន២ម៉ឺនដើម ក្នុងរយៈពេល២ឆ្នាំ ដែលរហូតមកដល់ពេលនេះ ដោយមានការសហការជាមួយដៃគូនានា ការដាំកូនឈើនេះ សម្រេចបានជាងមួយម៉ឺនដើមរួចមកហើយ។

អត្ថបទ និងរូបភាព៖ ជា ស្រស់
កែសម្រួល៖ ហាំ ម៉េងហួត

Tags: ក្រុងសៀមរាបទីក្រុងបៃតង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.