Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

ដោយ Pothe Thun
28/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំលេខមួយនៃរដ្ឋបាលខេត្ដសៀមរាប លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរស្ថានប័ន អង្គការដៃគូដែលពាក់ព័ន្ឋជុំវិញខេត្ត ជាច្រើនរូបផងដែរ។

នៅក្នុងកិច្ចប្រជុំ បានពិនិត្យលើសេចក្ដីព្រៀងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ ពិនិត្យលើបញ្ហាដែលសេសសល់ការពីកិច្ចប្រជុំប្រចាំខែកញ្ញា កន្លងមក ព្រមទាំងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ហាចំណាកស្រុក ព្រមទាំងបញ្ហាផ្សេងៗ និងសំណូមពរមួយចំនួនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប និងជាអនុប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ មានប្រសាសន៍កោតសរសើរដល់ស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់មន្ត្រីបង្គោលនៃក្រុមការងារ និងសមាជិក លេខាធិការដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួយញដូរមនុស្ស និងការទប់ស្កាត់ការធ្វើចំណាកស្រុកមិនស្របច្បាប់ និងជួយសង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់។

លោកស្រី បានបញ្ជាក់ថា លេខាធិការដ្ឋាន គ.ខ.ប.ជ ជាសេនាធិការបានបំពេញតួនាទីជាយន្តការថ្នាក់ខេត្ត ដើម្បីប្រឆាំង និងបង្ក្រាបនូវអំពើជួញដូរមនុស្សនៅក្នុងខេត្តព្រមទាំងមានកិច្ចសហការល្អជាមួយអង្គការដៃគូ ដែលមានជំនាញបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាពមន្ត្រី អនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធផងដែរ។

លោកស្រីក៍បានណែនាំដល់មន្ត្រីបង្គោល នៃក្រុមការងារទាំងអស់របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង-ស្រុក បន្ដពិនិត្យមើលការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងបន្តពិភាក្សាដើម្បីស្វែងរកធាតុចូលក្នុងផែនការសកម្មភាពបន្ត របស់គណៈកម្មាធិការប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់បន្តអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ ត្រូវបន្តតាមដាន និងត្រួតពិនិត្យឃ្លាំមើលជាប្រចាំរាល់បទល្មើសជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្មេងទំនើង អ្នកប្រើប្រាស់គ្រឿងញៀន និងការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសេដ្ឋកិច្ច។

អត្ថបទ និងរូបភាព៖ ឈិត សាវី
កែសម្រួល៖ ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

ជើងហោះហើរថ្មីចំនួន២មកពីប្រទេសថៃ ចាប់ផ្ដើមបើកការហោះហើរថ្មី មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ

ប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បង្ហាញក្ដីរំភើប ចំពោះសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ

ប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បង្ហាញក្ដីរំភើប ចំពោះសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.