Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បង្ហាញក្ដីរំភើប ចំពោះសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ

ដោយ Pothe Thun
30/10/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ប្រជាពលរដ្ឋចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បង្ហាញក្ដីរំភើប ចំពោះសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ ដែលរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួបទី២០ នៃការយាងឡើងគ្រងព្រះបរមរាជ្យសម្បត្តិរបស់អង្គព្រះករុណាជាអម្ចាស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង ដើម្បីជាការរួមគ្នាជំរុញការផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ និងជាការបង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។

ជាមួយនឹងការរៀបចំនូវព្រឹត្តិការណ៍នេះ លោកស្រី កៅ សម្បត្តិ ពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ បានបង្ហាញក្ដីរីករាយ និងមានក្ដីរំភើប ដែលបានទស្សនាផ្ទាល់នូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលបានបង្ហាញឱ្យឃើញពីសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយើង ដែលបន្សល់ទូកពីដូនតាខ្មែរយើង។ ពិសេសនោះ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺបានរំលឹកឱ្យយើងឃើញនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ។

ចំណែកកញ្ញា ដេ វ៉ាន់ រស់នៅស្រុកវ៉ាន ក៏បានបង្ហាញក្ដីរីករាយ និងមានក្ដីរំភើបចំពោះព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ហើយកញ្ញាថា តាមរយៈព្រឹត្តិការណ៍នេះ នឹងរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍” មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការជាមួយសមាគមសិល្បករខ្មែរ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវប្បធម៌ ព្រមទាំងសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ និងជំរុញទាក់ទាញ បង្កើនកំណើនភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបអង្គរ៕

 

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖សហការី

Tags: ស្នាមញញឹមនៃកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប

កិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប

ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ដែលមានបេក្ខជនប្រឡងជាប់និទ្ទេសAច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ

ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ដែលមានបេក្ខជនប្រឡងជាប់និទ្ទេសAច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ

កម្ពុជាស្នើភាគីឥណ្ឌា បន្តយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌាឱ្យបានទូលំទូលាយ

កម្ពុជាស្នើភាគីឥណ្ឌា បន្តយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌាឱ្យបានទូលំទូលាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.