Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជាស្នើភាគីឥណ្ឌា បន្តយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌាឱ្យបានទូលំទូលាយ

ដោយ Pothe Thun
31/10/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្ពុជាស្នើភាគីឥណ្ឌា បន្តយកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌាឱ្យបានទូលំទូលាយ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសបើក “វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤” នៅខេត្តសៀមរាប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានស្នើសុំស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បន្តយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា ដើម្បីបន្តជំរុញកិច្ចសហការជាមួយក្រសួងទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាដល់ប្រជាជនឥណ្ឌា ក៏ដូចជាជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ ខណៈកន្លងមកភាគីទាំងពីរបានរួមគ្នាប្រារព្ធនៅព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគាំទ្រដល់យុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤” ដែលត្រូវបានប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី នៃសាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរ អ៊ែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាការពិតណាស់ កត្តាទាំងនេះហើយ ទើបបានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលបានចាត់ទុកជា “មាសបៃតង” សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត ១៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើនដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា។ ជាក់ស្តែង សម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៤,២៩លាននាក់ កើនឡើង ២២,៥ភាគរយ ក្នុងនោះទេសចរឥណ្ឌាមានចំនួនប្រមាណ ៥ម៉ឺននាក់ កើនឡើង ១៥,២ភាគរយផងដែរ។

បើតាមលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប បានបដិសណ្ឋារកិច្ច និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២.២៥៥.៧៥០នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៦៩៩.៨៥០នាក់ និងភ្ញៀវទេសចរជនជាតិឥណ្ឌាមានចំនួន២៧.៥៧៧នាក់។ ចំពោះកំណើនទេសចរឥណ្ឌា គឺជាកាលានុវត្តន៍សំខាន់ ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀត សម្រាប់មូលដ្ឋាននៃកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជាថែមទៀតផង៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរព័ត៌មានខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេសចរណ៍កម្ពុជា-ឥណ្ឌា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤

រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤

លោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ធ្វើព្យុហយាត្រាអបអរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប

លោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ធ្វើព្យុហយាត្រាអបអរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប

អភិបាលក្រុងរុនតាឯកតេជោសែន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក

អភិបាលក្រុងរុនតាឯកតេជោសែន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.