Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤

ដោយ Pothe Thun
31/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលក្រុងសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ប្រចាំឆ្នាំ២០២៤
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលក្រុងសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងសៀមរាប ប្រចាំឆ្នាំ២០២៤ ក្រោមវត្តមាន លោកស្រី មឿន សុផល្លា ប្រធានក្រុមប្រឹក្សាក្រុងស្តីទី និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី មឿន សុផល្លា មានប្រសាសន៍ថា ការរៀបចំវេទិកានៅថ្ងៃនេះ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សា ស្រាយបំភ្លឺឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព ឈានទៅរកការដោះស្រាយចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗ នឹងធ្វើការដោះស្រាយជូន ចំពោះករណីមិនអាចដោះស្រាយបាន នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេះពីបញ្ហា ដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ។

លោកស្រីបន្តថា វេទិកាសាធារណៈ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ចំពោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរសំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមបណ្ដាមូលដ្ឋានភូមិ សង្កាត់ នៃក្រុងសៀមរាបទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់ពីស្ដាប់នូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក អង្គវេទិកាបានទទួលសំណួរផ្ទាល់មាត់ និងជាលាយលក្ខអក្សរ ចំនួន៤០សំណួរសំណូមពរ ដោយផ្តោតទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ការងារដីធ្លី បរិស្ថាន អនាម័យ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារអាត្រានុកូលដ្ឋាន ដីតំបន់បុរាណដ្ឋាន និង បញ្ហាទឹកស្អាតជាដើម។ ចំពោះសំណួរសំណូមពរទាំងអស់នេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុង រួមនឹងអ្នកពាក់ព័ន្ធ បានធ្វើការស្រាយបំភ្លឺជូនដល់ម្ចាស់សំណួរសំណូមពរ ហើយចំពោះសំណួរសំណូមពរដែលមិនទាន់អាចដោះស្រាយបាន អ្នកពាក់ព័ន្ធនឹងដោះស្រាយជូនបងប្អូនជាម្ចាស់សំណួរសំណូមពរនៅពេលបន្តបន្ទាប់៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​រដ្ឋបាល​ក្រុង​សៀមរាប​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ធ្វើព្យុហយាត្រាអបអរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប

លោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌ ធ្វើព្យុហយាត្រាអបអរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី តាមបណ្ដាផ្លូវក្នុងក្រុងសៀមរាប

អភិបាលក្រុងរុនតាឯកតេជោសែន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក

អភិបាលក្រុងរុនតាឯកតេជោសែន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក

រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា

រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.