Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលក្រុងរុនតាឯកតេជោសែន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក

ដោយ Pothe Thun
01/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អភិបាលក្រុងរុនតាឯកតេជោសែន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជ្ញាធរក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន រុនតាឯក ក្រោមវត្តមាន លោកជំទាវ លី ច័ន្ទ្រលក្ស្មី អគ្គនាយិកា AGENT 21 GLOBAL និង លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯក តេជោសែន ដោយមានការចូលរួមពីមន្ត្រីមន្ទីរអប់រំខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក សាប់ សាខា ប្រធានការិយាល័យប្រឡងនៃមន្ទីរអប់រំខេត្តសៀមរាប មានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំវិស័យអប់រំក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងលទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួនបេក្ខជនដែលប្រជាប់មានការកើនឡើងជាបន្តបន្ទាប់ ហើយបេក្ខជនជាប់និទ្ទេស A ក៏មានការកើនឡើងជាលំដាប់។ ចំពោះក្រុងរុនតាឯកតេជោសែន សម្រាប់ការប្រឡងឆ្នាំ២០២៤នេះ ក៏មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន៦នាក់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មានប្រសាសន៍ក្នុងឱកាសនោះ លោក អុឹង សុភ័ណ អភិបាលក្រុងរុនតាឯក តេជោសែន បានជំរុញ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកគំរូតាមសិស្សច្បងយើងដែលទើបប្រឡងជាប់ និងទទួលបាននិទ្ទេស A កាលពីពេលថ្មីៗនេះ ព្រោះពួកគាត់ជាអ្នករស់នៅក្នុងមូលដ្ឋានជាមួយពួកយើងដែរ ដូច្នេះបើពួកគាត់អាចយកនិទ្ទេស A ជូនខ្លួនឯង ក្រុមគ្រួសារ ប្អូនៗក៏អាចមានឱកាសធ្វើបានដូចពួកគាត់ដែរ។ ជាក់ស្ដែងតាមរយៈការសិក្សា និងទទួលបានលទ្ធផលល្អនេះ សបញ្ជាក់ឱ្យយើងគ្រប់គ្នាឃើញយ៉ាងច្បាស់ថា ជីវភាពមិនមែនជាបញ្ហាសម្រាប់ការសិក្សា និងទទួលបានការអប់រំឡើយ។

លោកជំទាវ លី ច័ន្ទ្រលក្ស្មី អគ្គនាយិកា AGENT 21 GLOBAL បានលើកឡើងថាដើម្បីចូលចំណែកក្នុងការអភិវឌ្ឍន៍ក្រុងរុតឯកតេជោសែនទាំងការកសាងលំនៅឋាននិងការចូលរួមផ្នែកសង្គម ជាពិសេសវិស័យអប់រំ ដោយកន្លងមកក្រុមហ៊ុន បានសហការជាមួយនាយកសាលារុនតាឯក ក៏ដូចជាលោកអភិបាលក្រុងរុនតាឯកតេជោសែនដើម្បីបង្កើតកម្មវិធីល្អៗទាំងផ្នែកកីឡាអប់រំនិងសិល្បៈវប្បធម៌សំរាប់សិស្សានុសិស្សដើម្បីឲ្យពួកគេក្លាយជាសសរគ្រឹះ និងជាធនធានសម្រាប់ប្រទេសកម្ពុជាជាពិសេសសម្រាប់ក្រុងរុនតែឯកតេជោសែនផ្ទាល់។ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានប្រកាសផ្ដល់អាហារូបករណ៍រយៈពេល៥ឆ្នាំពេញ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងឧបត្ថម្ភនូវកង់ចំនួន៦គ្រឿង ដល់សិស្សនិទ្ទេស A ទាំង៦នាក់ផងដែរ៕

អត្ថបទ និងរូបថត៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិទ្យាល័យ ហ៊ុន សែន រុនតាឯក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា

រាជរដ្ឋាភិបាលនីតិកាលទី៧ ដាក់ចេញវិធានការចំនួន៤ ដើម្បីលើកកម្ពស់គុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា

វត្តស្វាយរមៀត បន្តរៀបចំការដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនព្រះម៉ែគង្គា និងព្រះម៉ែធរណី

វត្តស្វាយរមៀត បន្តរៀបចំការដង្ហែអង្គកឋិនទាននៅលើផ្ទៃទឹកបារាយណ៍ ដើម្បីជាការឧទ្ទិសបុណ្យកុសលជូនព្រះម៉ែគង្គា និងព្រះម៉ែធរណី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.