Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប

ដោយ Pothe Thun
04/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ នៅខេត្តសៀមរាប
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ៖ បទពិសោធប្រទេសចិន” ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៣០រូប មកក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដោយសហការជាមួយវិទ្យាស្ថានជាតិគណនេយ្យ និងវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច នៃទីក្រុងសៀងហៃ ប្រទេសចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ក្រោមចក្ខុវិស័យប្រកបដោយភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជាចិន បានទទួលនូវអត្ថមនុញ្ញផល និងកាលានុវត្តដ៏ប្រសើរជាច្រើន ក្នុងការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការប្រកបការងារ ការសិក្សាស្រាវជ្រាវ និងការធ្វើដំណើរកម្សាន្តជាលក្ខណៈបុគ្គល គ្រួសារ និងសហគមន៍។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ គឺជាកាលានុវត្តដល់ក្រសួងស្ថាប័នរបស់ប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការផ្តល់អាហារូបកណ៍ និងការចែករំលែកព័ត៌មាន ដែលការណ៍ទាំងនោះ គឺជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការយល់ដឹងកាន់តែទូលំទូលាយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍។

ឯកឧត្តមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនៅពេលនេះ គឺជាកម្មវិធីសិក្សាពិសេស ក្នុងគោលបំណងចូលរួមចំណែកបង្កើនសមត្ថភាព និងគុណភាពមូលធនមនុស្ស លើភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ដោយហេតុថា ផ្អែកតាមបទពិសោធនៃប្រទេសអភិវឌ្ឍ ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងជឿនលឿនប្រកបដោយចីរភាព គឺត្រូវការជាចាំបាច់នូវការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងន័យនេះ ចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខដឹកនាំកម្ពុជា ដោយមូលធនមនុស្សត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តមបន្តថា វគ្គបណ្តុះបណ្តាលនេះដែរ ពិតជាមានសារៈសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្ពុជា សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពមូលធនមនុស្ស ដើម្បីជំរុញនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសចំណូលខ្ពស់ តាមរយៈការផ្តល់ឱកាសដល់សិក្ខាកាម ដើម្បីសិក្សា និងស្វែងយល់ពីមេរៀន បទពិសោធ និងឧត្តមានុវត្តអន្តរជាតិ សំដៅពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត សម្រាប់បង្កើនផលិតភាព និងប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេស សំដៅរួមចំណែកសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

អត្ថបទ និងរូបថត៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប

សិក្ខាសាលាពិគ្រោះយោបល់សម្រាប់ការរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នៅខេត្តសៀមរាប

ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប

ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.