Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប

ដោយ Pothe Thun
05/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច បើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅខេត្តសៀមរាប
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានបើកវេទិកាសាធារណៈផ្សព្វផ្សាយ “សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេប” នៅសណ្ឋាគារអុីមព្រីសន៍អង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

សូមជម្រាបថា វេទិកានេះទទួលបាននូវមតិយោបល់ជាច្រើន ពីសំណាក់តួអង្គពាក់ព័ន្ធ ពិសេសអង្គភាពអនុវត្តថវិកា អង្គភាពជំនាញ ក្រោមឱវាទក្រសួងសង្គមកិច្ច ដែលបានចែករំលែក និងប្រមូលចងក្រងធាតុចូលសម្រាប់ពិចារណាបំពេញបន្ថែម លើការងារសេសសល់ បញ្ហាប្រឈមចំពោះមុខ និងទិសដៅការងារបន្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបូកសរុបបិទអង្គវេទិកា ឯកឧត្តម រឿន រិទ្ធីរ័ត្ន មានប្រសាសន៍ថា សៀវភៅថវិកាពលរដ្ឋ និងថវិកាសង្ខេបរបស់ក្រសួងសង្គមកិច្ច ដែលបានផ្សព្វផ្សាយនាពេលនេះ ពិតជាបានបង្កើនចំណេះដឹង ផ្លាស់ប្តូរគំនិត និងធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជាមូលដ្ឋានចម្បងសម្រាប់ការងារបន្ទាប់នាពេលខាងមុខ ដូចជាការបង្កើនការយល់ដឹងកាន់តែប្រសើរ ចំពោះមន្ត្រីរាជការ ក៏ដូចជាភាគីដែលពាក់ព័ន្ធអំពីការប្រើប្រាស់នូវថវិការបស់ក្រសួង ការបែងចែកភោគផលឱ្យអ្នកប្រើប្រាស់ចុងក្រោយ។ ក្រៅពីនោះក៏ជាការបង្កើននូវគុណភាពនៃការរៀបចំ ការអនុវត្ត ការផ្សព្វផ្សាយនូវឯកសារថវិកាជូនដល់ប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធ ដើម្បីទទួលបាននូវព័ត៌មានអំពីការប្រើប្រាស់ថវិកាកាន់តែទូលាយជាងមុន។ បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន ចំពោះការប្រើប្រាស់ថវិការបស់អង្គភាពសាម៉ីនីមួយៗ។

ឯកឧត្តមបញ្ជាក់ថា គុណតម្លៃដ៏សំខាន់មួយនៃអភិក្រម គឺរៀនបណ្តើរ-ធ្វើបណ្តើរ ជាស្មារតីដែលថ្នាក់ដឹកនាំយើងតែងតែប្រកាន់យក ហើយ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបោះជំហានជាដំណាក់កាលៗ នោះគឺជាការផ្តល់លទ្ធភាពឱ្យយើងអាចដោះស្រាយបញ្ហាចំពោះមុខដែលជាអាទិភាពបន្ទាប់ផង ទន្ទឹមនឹងការអាចចាប់ផ្តើមអនុវត្តសាកល្បង នូវសមាសធាតុគន្លឹះនានា ដែលចាំបាច់សម្រាប់ត្រៀមលក្ខណៈមុនការមកដល់នៃដំណាក់កាលបន្ទាប់ផង។ កិច្ចការនេះ អាចកើតឡើងបានតាមរយៈការចូលរួមយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងចលករប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវខ្ពស់យើងទាំងអស់គ្នា៕

 

អត្ថបទ និងរូបថត៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សង្គមកិច្ច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌

កិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់សៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM)

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់សៀវភៅគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM)

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រៀបចំទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រៀបចំទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.