Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រៀបចំទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព

ដោយ Pothe Thun
06/11/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប រៀបចំទិវាសហគ្រិនភាពកម្ពុជា២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរប បានអញ្ជើញជាអធិបតីភាពក្នុងទិវាសហគ្រិនភាពកម្ពុជា ២០២៤ ក្រោមប្រធានបទ ទេសចរណ៍ប្រកបដោយនិរន្តភាព ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពក្នុងខេត្ត សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគម និងក្លឹបទេសចរណ៍ អាជីវករ ប្រតិបត្តិករ សិស្សនិស្សិតជាច្រើននាក់ផងដែរ។

លោក លួន អានចំណេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប លើកឡើងថា ទិវានេះមានគោលបំណង លើកស្ទួយគោលគំនិតសហគ្រិនភាពនៃយុវជន សហគ្រិនវ័យក្មេង ធុរជន ម្ចាស់សហគ្រាស និងភ្ជាប់ស្ថាប័នក្នុងប្រព័ន្ឋអេកូឡូស៊ីទាំងអស់ ដែលធ្វើការគាំទ្រដល់សហគ្រិនភាពនៅកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយថាមវន្ត និងបរិយាបន្ន ក៏ដូចជាការស្វែងយល់ពីវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ទិវាសប្តាហ៍សហគ្រិនភាពសកល (GEW – Global Entrepreneurship Week) គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតការងារថ្មី ដែលបានចាប់យកនូវគំនិតល្អៗ សម្រាប់ដឹកនាំឱ្យ មានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងឱកាសនោះថា ការប្រារព្ធទិវាសហគ្រិនភាពកម្ពុជា២០២៤ ពិតជាមានសារៈសំខាន់ សម្រាប់ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ដោយបានបង្កើតឱ្យមានការជជែកពិភាក្សាគ្នារវាងអាជ្ញាធរពាក់ព័ន្ធ រួមជាមួយវិស័យឯកជន ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយសមស្របសម្រាប់វិស័យទេសចរណ៍។

លោកបន្តថាខេត្តសៀមរាប ការអភិវឌ្ឍ ការរៀបចំផែនការនីមួយៗភាគច្រើន មានការចូលរួមពីវិស័យឯកជនជាធាតុចូល ក្នុងការរិះរកវិធានការ និងយន្តការ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលបានកើតមានឡើង ធានានិរន្តភាពនៃវិស័យទេសចរណ៍នៅក្នុងខេត្ត ដែលបានរងផលប៉ះពាល់ដោយវិបត្តិនៃជំងឺកូវីដ១៩នាពេលកន្លងមក។ ក្នុងនោះ តាមទិន្ន័យបង្ហាញថា រយៈពេល១០ខែឆ្នាំ២០២៤នេះ ក្រៅពីភ្ញៀវទេសចរក្នុងស្រុកដែលមានចំនួនប្រមាណជាង១លាន៧សែននាក់ ក៏មានភ្ញៀវទេសចរអន្តរជាតិ ចំនួនប្រមាណជាង៧៧ម៉ឺននាក់ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប។ តាមរយៈការព្យាករណ៍សម្រាប់រយៈពេលពីរខែខាងមុខនេះ គឺក្នុងខែវិច្ឆិកា និងខែធ្នូ ចំនួនភ្ញៀវទេសចរបរទេសអាចនឹងកើនឡើង។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍ខេត្តសៀមរាប បានងើបឡើងវិញ ដោយបានដាក់ចេញផែនការ យុទ្ធសាស្ត្រ និងសកម្មភាពជាបន្តបន្ទាប់។ ក្នុងនោះផែនការជាគន្លឹះ សម្រាប់ឆ្នាំ២០២៥ខាងមុខ រាជរដ្ឋាភិបាលមានផែនការទាក់ទាញទេសចរក្នុងស្រុក ទេសចរបរទេស និងជនជាតិបរទេសដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា ចូលមកកម្សាន្តខេត្តសៀមរាបកាន់តែច្រើន។ ដូច្នេះដើម្បីឱ្យយន្តការទាំងនេះ សម្រេចទៅបានដោយជោគជ័យ មិនអាចខ្វះបានពីការចូលរួមពីបងប្អូនប្រតិបត្តិទេសចរណ៍ទាំងអស់ ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងការបញ្ចុះតម្លៃសេវាកម្ម ក្នុងរដូវកាលណាមួយ ដើម្បីទាក់ទាញទេសចរចូលមកកម្សាន្តឲ្យច្រើនផងដែរ៕

អត្ថបទ និងរូបភាព៖ ធន់ ពូថេ
កែសម្រួល៖ ហាំ ម៉េងហួត

Tags: សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទូក”ង”ប្រមាណជាង៣០នឹងចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្រុងសៀមរាប

ទូក"ង"ប្រមាណជាង៣០នឹងចូលរួមប្រកួត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្រុងសៀមរាប

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់

រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.