Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់

ដោយ Pothe Thun
07/11/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានរៀបចំកម្មវិធីផ្សព្វផ្សាយទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ១៣តុលា ២០២៤ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅផែនការការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឆ្នាំ២០២៤ ថ្នាក់ខេត្ដ ក្រុងស្រុក និងសង្កាត់ ដឹកនាំដោយ លោក អុឹង គឹមលាង អភិបាលរងខេត្ដ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

បើតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប អានដោយលោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្ដ បានឱ្យដឹងថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ខេត្តសៀមរាប មានគ្រោះមហន្តរាយកើតឡើងមួយចំនួនដូចជា៖ គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ អគ្គិភ័យ រន្ទះបាញ់ សត្វល្អិតបំផ្លាញដំណាំ ករណីលង់ទឹក ដែលប៉ះពាល់ទូទាំងក្រុងស្រុកទាំង១៣ នៃខេត្តសៀមរាប។ ក្នុងនោះករណីខ្យល់កន្ត្រាក់ កើតឡើង៤៨ករណី បណ្តាលឱ្យប៉ះពាល់ឃុំសង្កាត់ចំនួន៣៣ មានគ្រួសាររងគ្រោះចំនួន៤៨៤គ្រួសារ បណ្តាលឱ្យខូចខាតផ្ទះ៥៨ខ្នង, ប៉ះពាល់ផ្ទះ៤១៤ខ្នង, សាលារៀន២ខ្នង និងប៉ះពាល់តូបលក់ដូរប្រជាពលរដ្ឋចំនួន១១តូប។

របាយការណ៍ដដែលបន្តថា ចំពោះករណីអគ្គិភ័យ កើតឡើង៣៩ករណី មានគ្រួសាររងគ្រោះចំនួន៣៩គ្រួសារ បណ្តាលឱ្យខូចខាតផ្ទះ៣០ខ្នង ប៉ះពាល់ផ្ទះ២ខ្នង, រោងសិប្បកម្ម១, ឆេះព្រៃ១៣៤ហិកតា និងរបួសមនុស្ស៥នាក់។ ចំពោះករណីរន្ទះបាញ់ កើតឡើង១៣ករណី និងករណីលង់ទឹកកើតឡើង១៧ករណី បណ្តាលឱ្យស្លាប់មនុស្ស១៨នាក់ ក្នុងនោះកុមារ១៣នាក់។ ហើយក្នុងរយៈពេល៩ខែដូចគ្នានេះ បានជួបគ្រោះរាំងស្ងួតចំនួន៣លើក ប៉ះពាល់ដំណាំស្រូវសរុប ២.១០១ហិកតា។ ដោយឡែកជំនន់ទឹកភ្លៀង និងជំនន់ទឹកបឹងទន្លេសាប ក៏បានរងផលប៉ះពាល់ដំណាំស្រូវជាច្រើនហិកតា ខូតខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋជាច្រើនភូមិផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក អុឹង គឹមលាង អភិបាលរងខេត្ដ បានកោតសរសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត ដែលបានយកចិត្ដទុកដាក់ក្នុងអនុវត្ដការងារកន្លងមកបានល្អប្រសើរ។ លោកថានៅឆ្នាំ២០២៤នេះ គ្រោះមហន្ដរាយដែលកើតឡើងពីគ្រោះធម្មជាតិ មានការថយចុះជាងឆ្នាំ២០២៣ ប៉ុន្ដែគ្រោះទឹកជំនន់ខ្លះបណ្ដាលមកពីការបើកទ្វារទឹកខ្វះបច្ចេកទេសនៅពេលទឹកឡើងខ្លាំងនៅទំនប់ម្កាក់ស្រុកជីក្រែង ដែលធ្វើឱ្យជនលិចស្រូវប្រជាពលរដ្ឋនៅតំបន់ខាងក្រោម។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ នៅរដូវវស្សានេះត្រូវយកចិត្ដទុកដាក់ពីប្រព័ន្ធធារាសាស្ដ្រឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យស្ទះលូបង្ហូរទឹក ដែលធ្វើឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋ ក៏ដូចជាដំណាំកសិកម្មរបស់ពួកគាត់។ ហើយនៅឆ្នាំ២០២៥ខាងមុខនេះ ក្រសួងធនធានទឹក មានគម្រោងជីកព្រែកមួយខ្សែ តភ្ជាប់ពីទន្លេល្ពៅ នៃខេត្ដព្រះវិហារ ដោយឆ្លងកាត់ខេត្ដឧត្ដរមានជ័យ ខេត្ដសៀមរាប និងតភ្ជាប់ទៅខេត្ដកំពង់ធំ ឆ្ពោះទៅបឹងទន្លេសាប ដែលគម្រោងសាងសង់នេះអាចមានរយៈពេលពីរ ទៅបីឆ្នាំ ហើយក្រោយពីសាងសង់រួចរាល់ហើយ សេដ្ឋកិច្ចខេត្ដសៀមរាប នឹងប្រសើរឡើង និងមានគម្រោងជាច្រើនទៀតពាក់ព័ន្ធធនធានទឹក នឹងត្រូវសាងសង់នៅក្នុងខេត្ដសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រោះមហន្តរាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.