Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

ដោយ Pothe Thun
07/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីប្រតិភូអមដំណើរ តំណាង WHO ប្រធាន អនុប្រធានមន្ទីរព័ត៌មាន១៦រាជធានីខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ដែរថា តួនាទីប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់របបអាហារដែលមានសុខភាពល្អ និងការកាត់បន្ថយអំបិលនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ទម្លាប់នៃការទទួលទានអាហារដែលមានសុខភាពល្អ និងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការកាត់បន្ថយការទទួលទានអំបិល។ តាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម យុទ្ធនាការសុខភាពសាធារណៈ គឺពិតជាបានផ្តល់នូវការអប់រំទស្សនិកជនយ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាពផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លោកវេជ្ជបណ្ឌិត ឃឹម សំអាត មន្ត្រីបច្ចេកទេសទទួលបន្ទុកជំងឺមិនឆ្លង និងការការលើកកម្ពស់សុខភាពរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) បានបង្ហាញថា បច្ចុប្បន្ននេះជំងឺមិនឆ្លងនៅកម្ពុជាកំពុងកើតមានយ៉ាងគួរឱ្យកត់សម្គាល់ ដែលជំងឺនេះបានសម្លាប់ប្រជាជនជាច្រើននាក់ជារៀងរាល់ឆ្នាំ។ ចំពោះអ្នកកើតជំងឺមិនឆ្លងដែលបានស្លាប់ ក្នុងនោះមានការកើតជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម។ កត្តានេះហើយ ទើប WHO បានការសហការជាមួយអង្គភាព ក្រសួង ស្ថាប័ននានានៅក្នុងការផ្សព្វផ្សាយពីការថែរក្សាសុខភាពដោយការលើកកម្ពស់របបអាហារនេះ តាមរយៈការកាត់បន្ថយជាតិអំបិល ជាតិខ្លាញ់ និងជាតិស្ករ ហើយនិងការធ្វើលំហាត់ប្រាណដែលជួយឱ្យយើងមានសុខភាពល្អ។

ឯកឧត្តម ឈាន លាង មានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិក្ខាកាមដែលជាពិធីករ ពិធីការិនី ឬអ្នកយកព័ត៌មាន អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ ក្នុងការចូលរួមចំណែកផលិត និងផ្សព្វផ្សាយព័ត៌មានផ្សាយប្រកបដោយគុណភាព តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយជំងឺមិនឆ្លង ដែលកំពុងបន្តកើតមានក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀត។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញដល់អ្នកផលិតកម្មវិធីផ្សព្វផ្សាយនានា និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ទាំងវិស័យរដ្ឋ ឬវិស័យឯកជន បង្កើនការសហការគ្នានៅក្នុងការរៀបចំផលិតជាមាតិការវីដេអូ ឬស្ពតអប់រំនានាពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិល ដើម្បីបញ្ជ្រាបបន្ថែមដល់សាធារណៈទូទៅឱ្យបានយល់កាន់តែច្បាស់អំពីបញ្ហាសុខភាពនេះប្រកបដោយគុណភាពខ្ពស់៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយរបបអាហារមានសុខភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.