Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

វគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា

ដោយ Pothe Thun
11/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
វគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាកលវិទ្យាល័យ Charles Sturt នៃប្រទេសអូស្ត្រាលី និងគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ បើកវគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម ដោយមានការចូលរួមពី លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងវត្តមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

លោក អុឹង គឹមលាង មានប្រសាសន៍ថា ទន្លេមេគង្គ គឺជាជម្រករបស់ត្រីជាច្រើន ដែលមិនបានឃើញពីកន្លែងណាផ្សេងទៀតក្នុងពិភពលោក ដែលមានត្រីទឹកសាបជាង ១.០០០ប្រភេទ។ ចំពោះការសាងសង់ជណ្តើរត្រីដែលបានរចនាយ៉ាងសមស្រប និងបច្ចេកវិទ្យាឆ្លងកាត់ត្រីផ្សេងទៀត អាចជួយសម្រួលដល់ការអភិវឌ្ឍធនធានទឹកប្រកបដោយនិរន្តរភាព ដោយការសាងសង់ជណ្តើរត្រី សម្រាប់ត្រីធ្វើការបន្លាស់ទី។ បច្ចុប្បន្នប្រទេសជាច្រើនជុំវិញពិភពលោក បានចាប់ផ្តើមដាក់បញ្ចូលបច្ចេកវិទ្យាជណ្តើរត្រីជាមួយទំនប់ធារាសាស្ត្រ ហើយបានបង្ហាញថា វាអាចទៅរួចក្នុងការផលិតអាហារ ទឹក និងថាមពលដោយមិនប៉ះពាល់ដល់ជលផល។

ឯកឧត្តម ឃុន សាវឿន មានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យកសិកម្មវែងឆ្ងាយចំនួន៤ គឺកសិករមានហូប មានប្រើ មានបាន និងមានរហូត។ ក្នុងន័យនេះធនធានជលផល ជាពិសេសត្រីពិតជាមានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដែលប្រកបរបរចិញ្ចឹមជីវិត និងអាស្រ័យដោយការនេសាទសម្រាប់ចំណូលគ្រួសារ។ ជាមួយនេះក្រសួងកសិកម្ម បានសាងសង់ជណ្តើរត្រីបង្ហាញ និងដាក់ឱ្យប្រើជាផ្លូវការជណ្តើរត្រីបង្ហាញនៅតាមបណ្តាខេត្តមួយចំនួន ដែលជាជំនួយរបស់ AustralianAid មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ។ ជណ្តើរត្រីមានសក្តានុពលក្នុងការធានានូវប្រសិទ្ធភាពបម្លាស់ទីរបស់ត្រីក្នុងអាងទឹកធម្មជាតិជាពិសេសជួយ បង្កើនផលិតភាពធនធានជលផល និងជួយគាំទ្រការអភិរក្សត្រីធម្មជាតិរបស់ប្រទេសកម្ពុជា។ គុណប្រយោជន៍នៃជណ្តើរត្រីត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទនៃការងារគ្រប់គ្រង់ និងធានាបាននិរន្តរភាពនៃការគ្រប់គ្រងធនធានជលផល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមមានប្រសាសន៍បន្តថា វគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា ហើយវាពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកគ្រប់គ្រងធនធានជលផល ប្រកបដោយប្រសិទ្ធភាព និងវិវត្តភាព សំដៅបង្កើនប្រាក់ចំណូលប្រជាជន និងធានានូវសន្តិសុខស្បៀង ដូច្នេះ ខ្ញុំស្នើសុំឱ្យអ្នកចូលរួមទាំងអស់យកចិត្តទុកដាក់ស្លាប់ការធ្វើបទបង្ហាញ និងទទួលការចែករំលែកបទពិសោធពីអ្នកជំនាញ ដើម្បីយល់ដឹងកាន់តែច្បាស់យកទៅអនុវត្ត។ ដូច្នេះស្នើសុំដល់គ្រប់អ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្របច្ចេកទេស និងសហប្រតិបត្តិការ ដើម្បីជួយកសាងជណ្តើរត្រីបង្ហាញនៅកម្ពុជា និងបណ្តុះបណ្តាលមន្ត្រីជំនាញជាបន្តបន្ទាប់ ដើម្បីចូលរួមថែរក្សា និងបង្កើនផលធម្មជាតិនៅកម្ពុជាបន្ថែមទៀត៕

 

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ជាឱកាសបង្ហាញថាកម្ពុជាមានសន្តិភាព ស្ថិរភាពពេញលេញ

កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ជាឱកាសបង្ហាញថាកម្ពុជាមានសន្តិភាព ស្ថិរភាពពេញលេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.