Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
11/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីជំនួបរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ លោក វរសេនីយ៍ឯក អូ ឈាន (Wu Qian) បានដឹកនាំគណៈប្រតិភូ មកកាន់ខេត្តសៀមរាប និងមានការសម្របសម្រួលពីក្រសួងការពារជាតិ ដោយលោកឧត្តមសេនីយ៍ត្រី គឹម អ៊ុក នាយករងនាយកដ្ឋានព័ត៌មាន។

អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការអញ្ជើញមកទស្សនកិច្ចនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដោយឯកឧត្តមបញ្ជាក់ថា ជំនួបជាលើកដំបូងនេះ នឹងក្លាយជាស្ពាននៃទំនាក់ទំនងរវាងនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ចិន និងខេត្តសៀមរាប។

ជាមួយនោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលតែងតែបានជួយជ្រោមជ្រែងលើការអភិវឌ្ឍធំៗជាច្រើននៅកម្ពុជា ជាក់ស្ដែងនៅខេត្តសៀមរាប ដែលមានអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ជាដើម។ ក្នុងនោះ ឯកឧត្តម ក៏សង្ឃឹមថា មិត្តចិន ក៏នឹងអាចសិក្សាស្វែងយល់ពីវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងខេត្តសៀមរាប និងបង្កើតឱ្យមានកិច្ចសហការតាមរយៈក្រសួងព័ត៌មានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងជំនួបនោះ លោក វរសេនីយ៍ឯក អ៊ូ ឈាន (Wu Qian) នាយក នៃនាយកដ្ឋានព័ត៌មាន ការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ នៃគណៈកម្មាធិការយោធាមជ្ឈិមចិន បានបង្ហាញនូវចិត្តសប្បាយរីករាយ ក្នុងឱកាសមកធ្វើទស្សនកិច្ចក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជា។ នៅថ្ងៃនេះដែរ លោក និងគណៈប្រតិភូ សូមចូលរួមអបអរ នៅឱកាសបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ ជាមួយនោះ លោក វរសេនីយ៍ឯក អ៊ូ ឈាន ក៏ចង់ស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តសៀមរាប ជាពិសេសមន្ទីរព័ត៌មាន ក៏ដូចជាដំណើរការនៃការប្រមូលព័ត៌មានក្នុងមូលដ្ឋាន ដើម្បីជាប្រយោជន៍សម្រាប់សាធារណជនទូទៅ។

បន្ទាប់ពីការបង្ហាញពីស្ថានភាពទូទៅ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត ថ្នាក់ដឹកនាំ នៃមន្ទីរព័ត៌មានខេត្តសៀមរាប បានធ្វើបទបង្ហាញផ្ទាល់នៅក្នុងបន្ទប់ផ្សាយវិទ្យុ និងទូរទស្សន៍ ជូនគណៈប្រតិភូចិន និង ក្រសួងការពារជាតិកម្ពុជា នៃដំណើរការផលិតកម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ និងការផលិតព័ត៌មានប្រចាំថ្ងៃនៅតាមមូលដ្ឋាន នៃក្រុង ស្រុកទាំង១៣ របស់ខេត្តផងដែរ។

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

វគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវដីសមួយខ្សែ ក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

កិច្ចប្រជុំពិភាក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីក្រុងសៀមរាប ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.