Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម

ដោយ Pothe Thun
07/11/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនដល់គ្រួសារស្រ្ដីកូនតូចក្រីក្រចំនួន ៨គ្រួសារ រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយអំណោយក្នុង១គ្រួសារៗ ទទួលបាន ឃីត១កញ្ចប់ អង្ករ៣០គីឡូក្រាម សម្ភារៈទារក១កញ្ចប់ ក្រមាពោះគោធំ១ សាប៊ូក្រអូប២ដុំ មី១កេស ទឹកស៊ីអុីវ១យួរ ត្រីខ១យួរ អំបិល១គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង បាននាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្ដម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ជាពិសេសក្នុងនាមសម្ដេចជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្ដេចបានគិតគូរខ្ពស់ចំពោះមាតា និងទារកក្រីក្រ ងាយរងគ្រោះនៅក្នុងសហគមន៍។

លោកជំទាវក៏បានក្រើនរំលឹកស្ត្រីជាមាតាដែលមានកូនតូច និងមានផ្ទៃពោះ ពេលមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពយ៉ាងតិច៤ដងមុនសម្រាល, ក្រោយសម្រាលកូនរួចសូមស្រ្តីជាមាតាទៅពិនិត្យសុខភាព និងនាំកូនទៅចាក់វ៉ាក់សាំង១១មុខ តាមពេលវេលាកំណត់ និងតាមដានការរីកលូតលាស់របស់ទារកនៅមណ្ឌលសុខភាព, សូមយកកូនទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម រាក ឬជំងឺផ្សេងៗទៀត។ល។ និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់គ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

គណៈប្រតិភូ នៃនាយកដ្ឋានព័ត៌មាន ប្រទេសចិន ធ្វើទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរព័ត៌មានខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលស្តីពីពង្រឹងសមភាពយេនឌ័រពិការភាព និងបរិយាប័ន្នសង្គម បច្ចេកទេសរចនាប្លង់សាងសង់ជណ្តើរត្រីសម្រាប់ជំនាញការយុវជននៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.