Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយ Pothe Thun
06/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាបសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំនួន០៣ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណ វត្តប្រាសាទសែនជ័យ(ហៅវត្តភ្នំព្រះទេវៈ) ក្រោមវត្តមានលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងលោក សោម សុមេត អភិបាលរងស្រុកបន្ទាយស្រី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើន។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺទាមទារការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ច្បាស់លាស់ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ របស់មន្ទីរសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធហើយការចុះបញ្ជីដីធ្លីនេះគឺត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកបានបន្តថា៖ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អនុវត្តនីតិវិធីជា៥ ដំណាក់កាលដូចជា÷ទី១. កំណត់តំបន់ធ្វើការវិនិច្ឆ័យ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ -ទី២. ប្រតិបត្តិការបច្ចេកទេសចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី – ទី៣.ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានរយៈពេល១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង. ទី៤.ការសម្រេចលើឯកសារវិនិច្ឆ័យ ធ្វើរបាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដើម្បីពិនិត្យ និងសម្រេច លើការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ និងទី៥ជាដំណាក់កាលចេញវិញ្ញាបនបត្រ និងប្រគល់ជូនម្ចាស់ដី ។

លោក សោម សុមេត អភិបាលរងស្រុកបន្ទាយស្រី បានជំរុញ និងណែនាំដល់ប្រជាពលរដ្ឋដែលមានដីនៅក្នុងឃុំរំចេក ទាំងបីភូមិ រួមមានភូមិរំចេក ភូមិសាលាក្រវ៉ាន់ និងភូមិរវៀងតាទុំ ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងបោះបង្គោលច្បាស់លាស់ និងមានការឯកភាពគ្នា ចៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា ៕

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ ហាំ ម៉េងហួត

Tags: ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់

រយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើងជាង១០០ករណី បណ្ដាលឱ្យមនុស្ស ១៨នាក់បានស្លាប់

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិខេត្តសៀមរាប ជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនស្ត្រីមានកុមារតូច និងមានជីវភាពខ្វះខាត់ក្នុងស្រុកសូទ្រនិគម

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីរបបអាហារមានសុខភាពល្អតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.