Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

ដោយ Pothe Thun
27/01/2026
នៅក្នុង ព័ត៌មានជាតិទូទៅ
រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា និងរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយឱ្យកាន់តែប្រសើរថែមទៀតសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យរបស់សាលា។ នាយក និងគណៈគ្រប់គ្រងទាំងគ្រឺះស្ថានសិក្សារដ្ឋនិងឯកជនគ្រប់កម្រិតត្រូវរឹតបន្តឹងដល់សិស្សានុសិស្សរបស់ខ្លួនគោរពវិន័យ និងបទបញ្ជាសាលាឱ្យបានខ្ជាប់ខ្ជួន បើមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុត្រូវចុះក្នុងអវត្តមានកុំលើកលែងឱ្យសោះ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យអង្គរនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា៖ ដើម្បីចៀសវាងសិស្សមករៀនមិនទាន់ម៉ោង ឬគេចសាលា និងការចេញចូលរហេតរហូតក្នុងម៉ោងសិក្សា ចាំបាច់ណាស់គណៈគ្រប់គ្រងសាលាត្រូវណែនាំឱ្យសិស្សានុសិស្សទាំងអស់ត្រូវតែគោរព តាមវិន័យនិងត្រូវមករៀនអោយទាន់ពេលវេលា។ ករណីមកយឺត គ្រូបន្ទុកថ្នាក់កត់ត្រាការមកយឺតនោះចូលទៅក្នុងរបាយការណ៍ពិន្ទុប្រចាំខែ។ លោកស្រីអភិបាលរងខេត្តមានប្រសាសន៍បន្ថែមថា៖ ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសំខាន់ ទាំងសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

23/10/2025

ទន្ទឹមនឹងនេះ ការលើកស្ទួយគុណភាពផ្នែកសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ មនសិកាស្នេហាជាតិ និងវិជ្ជាជីវៈ ក៏ជាកត្តារួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលយើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវជួយជ្រោមជ្រែងគាំទ្រដល់ដំណើរការអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ «ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់គុណភាពអប់រំ» ដោយផ្តោតលើគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ក្នុងនាមរដ្ឋបាលខេត្ត អាជ្ញាធរខេត្ត លោកស្រីម៉ននី រង្សី បានជំរុញដល់អង្គសន្និបាត បន្តពង្រឹងការអនុវត្តស្តង់ដាសាលារៀនគំរូ យកចិត្តទុកដាក់លើការអប់រំបច្ចេកទេស និងត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពឱ្យបានល្អ ដើម្បីចូលរួមប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ និងការប្រកួតប្រជែងផ្សេងទៀត ទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។


ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបនឹងបន្តគាំទ្រ និងលើកកម្ពស់កិត្តិយស វិស័យអប់រំក្នុងខេត្តឱ្យបានល្អប្រសើរឡើងថែមទៀត។ ក្នុងរបាយការណ៍សង្ខេបរបស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បង្ហាញថា៖ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិស័យអប់រំក្នុងខេត្តសៀមរាបទទួលជោគជ័យក្នុងការប្រឡងប្រណាំងនានា ដូចជាអង្គភាពផ្តល់សេវាសាធារណៈគំរូ សាលាស្អាត នាយកល្អ គ្រូល្អ និងការប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងមក មានបេក្ខជនប្រឡងជាប់៨៨,៥៧% និងទទួលបាននិទ្ធេស A រហូតដល់២៤៧នាក់ ក្នុងនោះស្រី១៣៥នាក់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បានជំរុញលើគម្រោងកម្រិតបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្ម លើកកម្ពស់វិស័យ ទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

រដ្ឋបាលខេត្តសៀមរាប បានជំរុញលើគម្រោងកម្រិតបច្ចេកទេសលើគំរូប្លង់ស្ថាបត្យកម្ម លើកកម្ពស់វិស័យ ទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.