Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ដោយ Pothe Thun
27/01/2026
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម លី វណ្ណសូត្រ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមកាងារប្រតិបត្ដិក្រុងរុនតាឯកតេជោសែន បានមានប្រសាសន៍ជំរុញដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ បន្ដចុះផ្សព្វផ្សាយ ស្ដីពីការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ និងស្ដាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីស្រង់ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីរៀបចំផែនការ នៃការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងធ្វើឱ្យមានច្រកដង្ហើមសេដ្ឋកិច្ច នៃការប្រើប្រាស់ដី ដោយធ្វើការកំណត់ បែងចែកតំបន់ និងលក្ខខណ្ឌនៃការប្រើប្រាស់ឱ្យបានសមស្រប និងមានភាពច្បាស់លាស់ ដូចជាការកំណត់តំបន់អភិរក្ស តំបន់លំនៅស្ថាន តំបន់កសិកម្ម តំបន់វប្បធម៌ តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាដើម។ ឯកឧត្ដមថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំ ក្រុមការងារ ធ្វើវេទិកាសាធារណៈ និងទទួលសំណូមពររបស់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងភូមិទាំង១១៤ ដើម្បីរៀបចំសេចក្ដីព្រាងផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋាមបេតិកភ័ណ្ឌពិភពលោកអង្គរ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងរុនតាឯកតេជោសែន។

ឯកឧត្ដមមានប្រសាសន៍បន្ដថា ការរៀបចំផែនការប្រើប្រាស់ដីនេះគឺជាការកំណត់ចក្ខុវិស័យដ៏វែងឆ្ងាយនៅពេលខាងមុខ ដោយមានការចង្អុលបង្ហាញច្បាស់លាស់ និងដើម្បីរក្សាបាននូវកេរ្ដិ៍ដំណែល វប្បធម៌ ប្រវត្ដិសាស្រ្ដ អត្ដសញ្ញាណ និងធ្វើឱ្យកាន់តែប្រសើរឡើង សម្រាប់ការប្រើប្រាស់ដី ដែលជាគុណតម្លៃរបស់ដី នៅក្នុងទីតាំងនៃតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ។ កិច្ចការនេះពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់ភូមិករដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកិច្ចការនេះសម្រេចបាន ត្រូវមានការចូលរួមសហការពីក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកទាំងអស់។

លោក ហែន ពុទ្ធី អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងរៀបចំដែនដី ដែលតែងតែយកចិត្ដទុកដាក់ចំពោះខេត្ដសៀមរាប ដែលតាមរយៈក្រសួងរៀបចំដែនដី ខេត្ដសៀមរាបទទួលបានការអភិវឌ្ឍន៍ច្រើន។ លោកបន្ដថា ពាក់ព័ន្ធទៅផែនការនៃការប្រើប្រាស់ដីនេះ ខេត្ដសៀមរាបបានរៀបចំការប្រើប្រាស់ដីទី១ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ដីនៅតំបន់បឹងទន្លេសាបដែលមានចំនួន៣៣ឃុំ ដែលបានរៀបចំផ្សព្វផ្សាយពីផែនការនៃការប្រើប្រាស់ដីបានរួចរាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងបានជំរុញដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្ដយកចិត្ដទុកដាក់ ជាពិសេសផ្ដល់ទិន្នន័យឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដូចជាប្រវត្ដិ និងទីតាំងដី ដែលមានតម្លៃផ្នែកសេដ្ឋកិច្ច វប្បធម៌ និងតម្លៃព្រលឹងជាតិរបស់យើង៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក ហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ

មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.