Thursday, April 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ដោយ Pothe Thun
10/02/2026
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានដឹកនាំតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្ដីទី នៃក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូ (Zoom) ដោយមានការចូលរួមពីអភិបាលរាជធានីខេត្តទាំង២៥ ស្នងការនគរបាលរាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់រាជធានីខេត្ត ជាពិសេសបណ្ដាខេត្តជាប់ព្រំដែន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខ និងការបង្ក្រាបរាល់សកម្មភាពមិនប្រក្រតីនានា ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាប និងប្រយ័ត្នចំពោះសកម្មភាពរបស់យោធា និងបណ្ដាខេត្តដែលនៅសេសសល់ច្រើនត្រូវរួសរាន់បង្ក្រាបធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយចំពោះទីតាំងដែលបានបិទត្រូវធានាថាមិនមានការលួចលាក់ដំណើរការឡើងវិញជាដាច់ខាតក្រោយពេលបិទ។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា មានប្រសាសន៍ថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាដល់អភិបាលរាជធានីខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានជំរុញដល់រដ្ឋបាលរាជធានីខេត្ត ស្នងការនគរបាលរាជធានីខេត្ត គណៈបញ្ជាការឯកភាពខេត្ត បន្តយកចិត្តទុកដាក់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ រៀបចំផែនការសកម្មភាព ត្រូវបង្ក្រាប និងសម្អាត និងបន្តតាមដានឱ្យបានច្បាស់លាស់បំផុតដើម្បីបញ្ជូនមកកាន់ក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយ៕

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ

មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    34 shares
    Share 14 Tweet 9
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.