Thursday, April 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ

ដោយ Pothe Thun
10/02/2026
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មណ្ឌលសុខភាពអំពិល ស្រុកប្រាសាទបាគង កំពុងទទួលបានការគាំទ្រលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មណ្ឌលសុខភាពអំពិល នៃឃុំអំពិល ជាមណ្ឌលសុខភាពមួយក្នុងចំណោមមណ្ឌលសុខភាពចំនួន៩ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានផ្ដល់សេវាព្យាបាលជាច្រើនដូចជា ពិគ្រោះជំងឺទូទៅ ពិនិត្យផ្ទៃពោះ ពន្យារកំណើត ចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន លើសឈាម និងជំងឺទឹកនោមផ្អែមជាដើម ហើយមណ្ឌលសុខភាពមួយនេះ ក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងលើការផ្ដល់សេវាពីសំណាក់ប្រជាពលរដ្ឋ។

លោក ស៊ីម សុវណ្ណារ៉ា ប្រធានមណ្ឌលសុខភាពអំពិល បានឱ្យដឹងថា បច្ចុប្បន្នមណ្ឌលសុខភាពអំពិល មានការផ្ដល់សេវាព្យាបាលជាច្រើនជូនប្រជាពលរដ្ឋ ជាមួយនឹងការផ្ដល់សេវាជារៀងរាល់ថ្ងៃ ដោយគិតទាំងថ្ងៃសៅរ៍ អាទិត្យ។ នៅមណ្ឌលសុខភាពនេះ ការព្យាបាល និងផ្ដល់សេវាជូនពលរដ្ឋគឺដោយឥតគិតថ្លៃ ទៅលើពលរដ្ឋដែលមានបណ្ណក្រក្រី ជនពិការ ចាស់ជរា និងអ្នកមានផ្ទុកមេរោគអេដស៍។

លោកប្រធានមណ្ឌល បានឱ្យដឹងទៀតថា សម្រាប់មណ្ឌលសុខភាពនេះ មានការអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ក្នុងន័យធ្វើយ៉ាងជំរុញឱ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសការសង់អគារសម្រាប់អ្នកជំងឺសម្រាលកូនជាដើម។ ក្នុងនោះការអភិវឌ្ឍទៅមុខនេះដែរ គឺដោយសារមានការជួយជ្រោមជ្រែង និងយកចិត្តទូកដាក់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសក្រសួងសុខាភិបាលជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រជាពលរដ្ឋដែលមកទទួលសេវា ពួកគាត់បានបង្ហាញថា ក្រុមគ្រូពេទ្យនៅទីនេះបានផ្ដល់សេវាប្រកបដោយការទទួលស្វាគមន៍ រាក់ទាក់ និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់ពេទ្យដែលមកទទួលសេវាព្យាបាលដោយមិនទុកអ្នកជំងឺណាម្នាក់ចោលឡើយ។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលសុខភាពទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជូនពួកគាត់៕

អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំផែនការប្រើប្រាស់ដីក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    46 shares
    Share 18 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.