Thursday, April 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ

ដោយ Pothe Thun
10/02/2026
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករទូទាំងប្រទេស ត្រូវលក់តែជី ឬថ្នាំកសិកម្មដែលមានច្បាប់ ដើម្បីការពារផលប្រយោជន៍កសិករ និងការនាំចេញ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវយ៉ាងទទូចដល់អាជីវករទូទាំងប្រទេស ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដោយលក់ដូរតែប្រភេទជី និងថ្នាំកសិកម្មណាដែលបានចុះបញ្ជីការត្រឹមត្រូវ និងមានប្រភពច្បាស់លាស់តែប៉ុណ្ណោះ ជៀសវាងដាច់ខាតនូវការលក់ផលិតផលដែលគ្មានប្រភពច្បាស់លាស់ ឬប្រភេទដែលច្បាប់ហាមឃាត់ ព្រោះការប្រើប្រាស់ថ្នាំកសិកម្មខុសបច្ចេកទេស មិនត្រឹមតែធ្វើឱ្យខូចខាតដល់ដំណាំ និងប៉ះពាល់សុខភាពកសិករផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបសគ្គធំដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តសៀមរាប នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យម្ចាស់ដេប៉ូ និងអាជីវករ ជួយពន្យល់កសិករឱ្យយល់ដឹងពីការជ្រើសរើសទិញតែផលិតផលដែលមានចុះបញ្ជីការត្រឹមត្រូវ ផលិតផលដែលឆ្លងកាត់ការធ្វើតេស្តគុណភាពពីមន្ទីរពិសោធន៍ជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម ជាពិសេសកុំចាញ់បោកការផ្សាយលក់ផលិតផលដែលមានតម្លៃថោកខុសធម្មតា និងគ្មានប្រភពច្បាស់លាស់។

ឯកឧត្តមសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសមធម៌ក្នុងអាជីវកម្ម និងការពារអ្នកប្រើប្រាស់ សូមឱ្យមន្ត្រីជំនាញ និងរដ្ឋបាលខេត្តបន្តចុះធ្វើអធិការកិច្ចតាមឃ្លាំង និងដេប៉ូក្រុមហ៊ុនឱ្យបានជាប់ជាប្រចាំដើម្បីទប់ស្កាត់ការចរាចរជី និងថ្នាំកសិកម្មខុសច្បាប់គ្រប់រូបភាព ជៀសវាងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានដែលប៉ះពាល់ដល់តម្លៃភោគផលរបស់កសិករ។ ហើយអ្វីដែលយើងត្រូវរួមគ្នាធ្វើ គឺធានាឱ្យបានថា ជី និងថ្នាំកសិកម្មនៅលើទីផ្សារមានគុណភាពល្អ ដើម្បីជាកម្លាំងចលករជួយដល់ការដាំដុះរបស់កសិករឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានបង្ហាញក្ដីជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងសាមគ្គី សហការ ឯកភាព មានឆន្ទៈតែមួយ ប្រកបដោយការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច ធ្វើឱ្យមានសុវត្តិភាពស្បៀង សេដ្ឋកិច្ច សុខភាពសាធារណៈ បរិស្ថានល្អ និងសុខដុមរម្យនា។ រួមចំណែកកាត់បន្ថយភាពក្រីក្រ កសាងសង្គមជាតិប្រកបដោយនិរន្តរភាពព្រមទាំងសហការ និងទំនាក់ទំនងជិតស្និទ្ធបន្តជំរុញបទដ្ឋានគតិយុត្តិជាធរមាន រួមមានច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម បទដ្ឋានគតិយុត្តិក្រោមច្បាប់បទបញ្ជា ឬសេចក្ដីណែនាំរបស់ក្រសួង ដើម្បីពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យគុណភាពសម្ភារកសិកម្ម ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធិភាព។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ខេត្តសៀមរាប មានដេប៉ូលក់ដុំ លក់រាយជីថ្នាំកសិកម្ម ២៨៦ដេប៉ូ។ ជាមួយគ្នានេះ មន្ទីរបានធ្វើការត្រួតពិនិត្យ ៣២លើក ស្មើនឹង ៣១០ដេប៉ូ បានអនុវត្តវិធានកែតម្រូវ ១៣ដេប៉ូ និងបានណែនាំព្រមានផ្ទាល់មាត់ ៦៧ដេប៉ូ និងបានបណ្តុះបណ្តាល និងផ្សព្វផ្សាយណែនាំចំនួន ១២លើក អ្នកចូលរួម ៧២៤នាក់ផងដែរ។ សម្រាប់វគ្គបណ្ដុះបណ្ដាលនាពេលនេះដែរ មានសិក្ខាកាមស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយចំនួន ១១៧នាក់ ស្រី៤៥នាក់ មកពីខេត្តចំនួន៨ ដែលវគ្គនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៦៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    34 shares
    Share 14 Tweet 9
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    46 shares
    Share 18 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.