Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន

ដោយ Pothe Thun
23/10/2025
នៅក្នុង ព័ត៌មានជាតិទូទៅ
ពុទ្ធសាសនិកជនរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ដវិសុទ្ធិមគ្គ បង្ហាញការរួបរួមគាំទ្រជាតិ សាសនា និងកងទ័ពការពារព្រំដែន
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធសាសនិកជនមកពីតាមបណ្ដារាជធានី-ខេត្តនានា បានជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែចូលវត្តវិសុទ្ធិមគ្គ ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីបង្ហាញនូវកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការគាំទ្រទាំងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារនៅតំបន់ព្រំដែន។

តំណាងអាចារ្យ និងគណៈកម្មការគ្រប់គ្រងវត្ត បានលើកឡើងថា បើទោះបីជាកម្ពុជានៅមានបញ្ហាព្រំដែនបន្តិចបន្តួចជាមួយប្រទេសថៃក្ដី ក៏ពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានរួបរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គី ដែលជាបុណ្យប្រពៃណីសាសនាដ៏យូរលង់មួយ។ ការជួបជុំគ្នានេះ គឺជាការបង្ហាញពីបេះដូងមហាគ្រួសារខ្មែរ ក្នុងឆន្ទៈរួបរួមសាមគ្គី ដើម្បីឧទ្ទិសមគ្គផលជូនដល់ព្រលឹងបុព្វបុរស និងវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី ព្រមទាំងបួងសួងសុំសេចក្ដីសុខសន្តិភាពជូនជាតិ និងលើកតម្លៃវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា។

តំណាងអ្នកគ្រប់គ្រងវត្ដ ក៏បានសម្ដែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលបានឃើញពលរដ្ឋមានសទ្ធាជ្រះថ្លាចំពោះវិស័យព្រះពុទ្ធសាសនា។ ពួកគាត់បានបន្តថា បច្ច័យដែលបានពីបុណ្យកឋិនទានសាមគ្គីនេះ នឹងយកទៅកសាងវត្ត និងមួយចំណែកទៀត នឹងយកទៅចែកជូនដើម្បីលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងការពារព្រំដែន ព្រមទាំងជួយដល់ប្រជាពលរដ្ឋភៀសសឹកផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

17/10/2025
ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក

ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកពួក

18/09/2025

សូមរំលឹកថា បុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏សំខាន់មួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ហើយជាទានដែលមានកំណត់ពេលវេលាច្បាស់លាស់ ហៅថា «កាលទាន»។ រយៈកាលនៃការទទួលកឋិនទាន គឺអាចធ្វើបានតែក្នុងរយៈពេលមួយខែ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក។ វត្ដអារាមដែលទទួលបានអង្គកឋិនទាន ត្រូវតែមានព្រះភិក្ខុដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស (៣ខែ) បានត្រឹមត្រូវយ៉ាងហោចណាស់មួយអង្គ ទើបអាចទទួលក្រាលគ្រងអង្គកឋិននោះបាន៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា ជំរុញក្រុមការងារបន្តសហការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងមាលា ជំរុញក្រុមការងារបន្តសហការដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ

កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” នៅខេត្តសៀមរាប

កិច្ចប្រជុំត្រៀមរៀបចំយុទ្ធនាការទិវាក្មេងស្រី ក្រោមប្រធានបទ “ភាពជាអ្នកក្លាហានដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា” នៅខេត្តសៀមរាប

កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.