Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន

ដោយ Pothe Thun
28/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ជំរុញកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅតំបន់គ្មានផលប៉ះពាល់ដោយសារមីន
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រៀបចំសិក្ខាសាលាស្ដីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលមិនមានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន។ គម្រោងនេះមានគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាការចែករំលែកចំណេះដឹង និងជំនាញក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង រួមនឹងការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន៖ ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមជាម្ចាស់ផ្ទះ ឯកឧត្តម លី ធុជ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់គណៈប្រតិភូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបានតំបន់មេគង្គ-ឡានឆាង ដែលគ្មានផលប៉ះពាល់ពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យសកម្មភាពមីនជាស្នូលនៃការអភិវឌ្ឍ និងបានក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល។ ជាក់ស្ដែងក្នុងឆ្នាំមុនកម្ពុជាបានធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា និងបានជំរុញឱ្យមានការប្តេជ្ញាចិត្តជាថ្មីសម្រាប់ពិភពលោកក្នុងការលុបបំបាត់ការរងទុក្ខវេទនាដោយសារមីន តាមរយៈការដាក់ចេញនូវសេចក្ដីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញទិសសកម្មភាពមីនសាកល។ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា និងទូទាំងពិភពលោក ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជា រួមទាំងប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីនក៏ដោយ ក៏ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលទាមទារឱ្យបង្កើនកិច្ចសហប្រតិបត្តិការតំបន់កាន់តែខ្លាំងក្លា ជាពិសេសតាមរយៈការចែករំលែកបទពិសោធន៍ និងចំណេះដឹង។ ឯកឧត្តមបានបញ្ជាក់ថា៖ «ដរាបណាស្លាកស្នាមសង្គ្រាមមិនទាន់បាត់រសាត់ ការប្តេជ្ញាចិត្តរបស់យើងនៅតែមានជានិច្ច»។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ទន្លេមេគង្គគឺជាប្រភពនៃជីវិត និងជាអត្តសញ្ញាណនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ហេតុនេះត្រូវរួមគ្នាដើម្បីធានាថាតំបន់មេគង្គ-ឡានឆាងមានសុខសន្តិភាព និងសុវត្ថិភាព តាមរយៈការលុបបំបាត់កេរ្តិ៍ដំណែលសង្គ្រាម និងបន្សល់ទុកកេរ្តិ៍ដំណែលក្តីសង្ឃឹម និងឱកាស៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.