Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍

ដោយ Pothe Thun
28/10/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន នាឱកាសបុណ្យអុំទូក ដើម្បីជំរុញទេសចរណ៍
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជាការជំរុញវិស័យទេសចរណ៍ និងស្ដារសេដ្ឋកិច្ចក្នុងខេត្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រៀមរៀបចំកម្មវិធីសាសនា និងកម្សាន្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប។

ក្នុងកិច្ចប្រជុំផែនការការពារ និងធានាសន្តិសុខកម្មវិធី នៅថ្ងៃទី២៨ ខែតុលានេះ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីកម្សាន្ត និងសាសនាដែលនឹងមានរួមមាន៖ កម្មវិធីជិះទូកកម្សាន្ត និងប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, ការប្រណាំងក្រឡោ, កម្មវិធីប្រគុំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍ និងម្ហូបអាហារ, ផ្សារបណ្តែតទឹក និង Street Food, កម្មវិធីប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ និងពិធីបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ និងចូលរួមស្តារសេដ្ឋកិច្ចខេត្ត តាមរយៈការគាំទ្រផលិតផលខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាព និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សហការសម្របសម្រួលលើការងាររៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងការគ្រប់គ្រងចំណតរថយន្ត ម៉ូតូ ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោក ខុម ក្រឹម អនុប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា កម្មវិធីទាំងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋក្នុងខេត្តអាចយកផលិតផល និងម្ហូបអាហារមកដាក់តាំងលក់ ដើម្បីរកចំណូលចូលសហគមន៍ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

វត្តពោធិបន្ទាយជ័យ ទទួលថវិកាជាង ១ម៉ឺនដុល្លារ ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្តកសាងសមិទ្ធផល

វត្តពោធិបន្ទាយជ័យ ទទួលថវិកាជាង ១ម៉ឺនដុល្លារ ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្តកសាងសមិទ្ធផល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.