Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

ដោយ Pothe Thun
30/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង បានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងវិស័យសកម្មភាពមីន ក៏ប៉ុន្តែការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន ដែលតម្រូវឱ្យមានការពង្រឹងកិច្ចសហការដើម្បីដោះស្រាយបញ្ហានេះ។

ក្នុងពិធីបិទសិក្ខាសាលាស្ដីពីសកម្មភាពមីននៅក្នុងតំបន់មេគង្គ-ឡានឆាង នៅខេត្តសៀមរាប នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន បានបញ្ជាក់ថា ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តមាន បើទោះបីជានៅក្នុងសកម្មភាពមីនយើងបានទទួលសមិទ្ធផលគួរជាទីកត់សម្គាល់ក្ដី។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់បណ្ដាប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធ ដែលបានបង្ហាញឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រួមគ្នាឆ្ពោះទៅសម្រេចបានតំបន់មួយដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

សូមជម្រាបជូនថា ក្នុងវិស័យសកម្មភាពមីន កម្ពុជាបានខិតខំប្រឹងប្រែងរហូតក្លាយជាប្រទេសគំរូនិងឈានមុខគេ ក្នុងការជំរុញឱ្យមានការប្ដេជ្ញាចិត្តរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនសកល។ កម្ពុជាបានដាក់ចេញនូវសេចក្ដីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់សកម្មភាពមីនសកល ដើម្បីលុបបំបាត់នូវទុក្ខវេទនារបស់មនុស្សជាតិបង្កឡើងដោយសារមីន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការចែករំលែកចំណេះដឹង និងជំនាញ ក្នុងវិស័យសកម្មភាពមីន រវាងប្រទេសនានានៅក្នុងតំបន់មេគង្គ-ឡានឆាង រួមនឹងមានការចូលរួមពីអ្នកជំនាញមកពីអង្គការអន្តរជាតិ និងតំណាងស្ថាប័នជាតិដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន របស់ប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តពោធិបន្ទាយជ័យ ទទួលថវិកាជាង ១ម៉ឺនដុល្លារ ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្តកសាងសមិទ្ធផល

វត្តពោធិបន្ទាយជ័យ ទទួលថវិកាជាង ១ម៉ឺនដុល្លារ ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្តកសាងសមិទ្ធផល

កម្ពុជាកំពុងប្រឈមនឹងកំណើនប្រជាជនវ័យចាស់ និងថយចុះប្រជាជនវ័យក្មេង ដែលបញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ

កម្ពុជាកំពុងប្រឈមនឹងកំណើនប្រជាជនវ័យចាស់ និងថយចុះប្រជាជនវ័យក្មេង ដែលបញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ

អាជ្ញាធរខេត្តសៀមរាប៖ ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូចជាកិច្ចការអាទិភាព ឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ

អាជ្ញាធរខេត្តសៀមរាប៖ ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូចជាកិច្ចការអាទិភាព ឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.