Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូចជាកិច្ចការអាទិភាព ឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ

ដោយ Pothe Thun
30/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប៖ ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូចជាកិច្ចការអាទិភាព ឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូច ត្រូវបានចាត់ទុកជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងគោលនយោបាយជាតិ ជាពិសេសគឺផ្នែកមួយនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព។

ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំកិច្ចប្រជុំវិភាគទិន្នន័យស្ថានភាពកុមារតូច សម្រាប់រៀបចំផែនការគាំពារ និងអភិវឌ្ឍន៍កុមារតូចរយៈពេល ៣ឆ្នាំ (២០២៦-២០២៨) របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចគាំពារ និងអភិវឌ្ឍន៍កុមារតូចខេត្ត បានបញ្ជាក់ថា កិច្ចការនេះគឺតបទៅនឹង «ផែនការជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារ ២០២៦-២០២៨»។ ខេត្តសៀមរាបមានទស្សនៈ និងគោលបំណងចូលរួមយ៉ាងសកម្មក្នុងការងារកសាងធនធានមនុស្សប្រកបដោយគុណភាពនេះ ដោយចាប់ផ្ដើមពីក្រុមអាយុ ០ ដល់ ៦ឆ្នាំ។ លោកស្រីយល់ឃើញថា នេះជាការវិនិយោគដ៏ធំធេងសម្រាប់កុមារ និងអនាគតរបស់ពួកគេ ក៏ដូចជាផលប្រយោជន៍ចំពោះក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោកស្រីបានបញ្ជាក់ទៀតថា ប្រសិនបើកុមារក្នុងរយៈពេលពី ០ ដល់ ៦ឆ្នាំ បានទទួលសេវារួមផ្សំទាន់ពេលវេលាចំនួន៥ វិស័យសំខាន់ៗរួមមាន៖ ១. សុខភាព, ២. អាហារូបត្ថម្ភ, ៣. ការចូលរៀនដំបូង, ៤. សុវត្ថិភាព និងការការពារ, និង ៥. ការថ្នាក់ថ្នមដោយវិជ្ជមាន ពីអាណាព្យាបាល នោះកុមារទាំងនោះនឹងមានឱកាសបណ្ដុះបញ្ញាស្មារតីឈ្លាសវៃ និងសុខភាពរាងកាយមាំទាំ ដើម្បីត្រៀមទទួលចំណេះដឹង វិជ្ជាជីវៈ ជំនាញថ្មីៗ ជាគ្រឹះសំខាន់ដើម្បីក្លាយខ្លួនជាកម្លាំងចលករដ៏មានគុណភាពសម្រាប់ប្រទេសជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីបន្ថែមថា ដោយសារតម្រូវការរបស់កុមារតូចមានលក្ខណៈពហុវិស័យ ហេតុដូច្នេះការងារអភិវឌ្ឍន៍កុមារតូចតម្រូវឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងអាណាព្យាបាលផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចប្រជុំវិភាគស្ថានភាពនាពេលនេះថា គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់រៀបចំ ផែនការគាំពារ និងអភិវឌ្ឍន៍កុមារតូចរយៈពេល ៣ឆ្នាំ (២០២៦-២០២៨) ឱ្យបានចំគោលដៅ និងត្រូវតាមតម្រូវការជាក់ស្ដែងនៅថ្នាក់មូលដ្ឋាន។ ដូច្នេះ លោកស្រីបានអំពាវនាវដល់អស់លោក លោកស្រីថ្នាក់មន្ទីរវិស័យពាក់ព័ន្ធ ត្រូវបញ្ចេញឱ្យអស់លទ្ធភាពក្នុងការពិភាក្សា វិភាគទិន្នន័យ និងផ្ដល់យោបល់គ្រប់ជ្រុងជ្រោយ។ ដើម្បីឱ្យការអនុវត្តផែនការនេះសម្រេចបានជោគជ័យ លោកស្រីបញ្ជាក់ថា គឺចាំបាច់ត្រូវមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល មន្ទីរជំនាញ និងជាពិសេសអាជ្ញាធរក្នុងតំបន់ ឬអ្នកពាក់ព័ន្ធជាច្រើនទៀត៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

រយៈពេល១៨ឆ្នាំសារមន្ទីរជាតិអង្គរ ជាទីតាំងពិព័រណ៍ប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏រុងរឿងនៃអាណាចក្រខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.