Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាកំពុងប្រឈមនឹងកំណើនប្រជាជនវ័យចាស់ និងថយចុះប្រជាជនវ័យក្មេង ដែលបញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ

ដោយ Pothe Thun
30/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជាកំពុងប្រឈមនឹងកំណើនប្រជាជនវ័យចាស់ និងថយចុះប្រជាជនវ័យក្មេង ដែលបញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អត្រាប្រជាជនវ័យចាស់មានការកើនឡើង ខណៈចំនួនប្រជាជនវ័យក្មេងថយចុះ កំពុងក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលប្រទេសជាច្រើននៅទូទាំងពិភពលោកកំពុងយកចិត្តទុកដាក់ និងត្រៀមខ្លួនក្នុងការដោះស្រាយនូវបញ្ហាប្រឈមនេះ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ នៅខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នសកលលោកមានការប្រែប្រួលលឿន ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗបាន និងកំពុងលេចឡើងជាបន្តបន្ទាប់ ដែលបរិការណ៍នៃការប្រែប្រួលទាំងអស់នេះអាចជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ស្របជាមួយកំណើននៃប្រជាជនវ័យចាស់។ របាយការណ៍របស់អង្គការសហប្រជាជាតិ បង្ហាញថា ចំនួនមនុស្សនៅទូទាំងពិភពលោកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានប្រមាណ ១ពាន់លាននាក់ ក្នុងឆ្នាំ២០១៩ ហើយចំនួននេះនឹងកើនឡើងដល់ប្រមាណ ១.៤ ពាន់លាននាក់នៅឆ្នាំ២០៣០ និងកើនឡើងរហូតដល់ទៅ ២.១ ពាន់លាននៅឆ្នាំ២០៥០។

លោក នាក់ ណេរ៉ុន បានបង្ហាញថា សម្រាប់ប្រទេសកម្ពុជា ក៏កំពុងតែប្រឈមទៅនឹងការកើនឡើងនៃចំនួនប្រជាជនវ័យចាស់នេះដែរ។ យោងតាមទិន្នន័យជំរឿនឆ្នាំ២០១៩ មនុស្សចាស់នៅកម្ពុជាមានប្រមាណ ១.៣៨ លាននាក់ ដែលស្មើនឹង ៨.៩% នៃប្រជាជនសរុប ហើយចំនួននេះត្រូវបានព្យាករណ៍ថាអាចនឹងកើនដល់ទ្វេដងនៅឆ្នាំ ២០៣០ នឹងអាចឈានទៅដល់ជាង ៤ លាននាក់ នៅឆ្នាំ២០៥០។ លោកបានគូសបញ្ជាក់ថា កំណើននេះ អាចមានឥទ្ធិពលទៅដល់ដំណើរការអភិវឌ្ឍស្ទើរគ្រប់វិស័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្តថា ខណៈដែលអត្រាកំណើនប្រជាជនវ័យចាស់ និងអត្រាថយចុះនៃប្រជាជនវ័យក្មេង អាចជះឥទ្ធិពលទៅដល់ ប្រព័ន្ធគាំពារសង្គម ដែលរួមមានទាំងប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គម ដូច្នេះហើយទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដោះស្រាយ និងឆ្លើយតបនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួននាពេលបច្ចុប្បន្ននេះ និងអនាគតដ៏ឆាប់ខាងមុខ។ ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ ក្នុងការកែលម្អ ជំរុញ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាថា ប្រជាជនគ្រប់រូបទទួលបានការរស់នៅក្នុងជីវភាពល្អប្រសើរ និងសុខុមាលភាព ស្របទៅតាមទស្សនវិស័យកម្ពុជាឆ្នាំ ២០៣០ ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម វែង រិទ្ធីស័ក្ក អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងឱ្យតម្លៃដល់មនុស្សចាស់ ដោយបានចាត់ទុកថា មនុស្សចាស់ជាយន្តការដ៏សំខាន់ ជាធនធានមនុស្សដ៏មានសារៈប្រយោជន៍ ជួយអភិវឌ្ឍសហគមន៍ និងសង្គមជាតិ ព្រោះថាលោកបានផ្តល់ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ដ៏ច្រើនលើសលប់សម្រាប់មនុស្សជំនាន់ក្រោយ។ ដោយពិនិត្យលើស្ថានភាពរបស់មនុស្សចាស់នៅកម្ពុជាភាគច្រើនជួបការលំបាក មានជីវភាពក្រីក្រ និងមានបញ្ហាផ្នែកសុខភាព ដែលជាបន្ទុកដ៏សំខាន់ដែលត្រូវធានារ៉ាប់រង ទើបរាជរដ្ឋាភិបាលបានបង្កើតជា គណៈកម្មាធិការជាតិដើម្បីមនុស្សចាស់កម្ពុជា និងបង្កើតជាអនុគណៈកម្មាធិការដើម្បីមនុស្សចាស់នៅរាជធានី ខេត្ត ព្រមទាំងបង្កើតឱ្យមាន សមាគមមនុស្សចាស់នៅតាមឃុំសង្កាត់ នីមួយៗ។ គោលបំណងគឺដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងគុណភាពជីវិតរបស់មនុស្សចាស់ ជំរុញមនុស្សចាស់ឱ្យជួយគ្នាទៅវិញទៅមក និងផ្តល់វេទិកាសម្រាប់ការលើកទឹកចិត្ត និងពិភាក្សាដោះស្រាយបញ្ហារបស់ពួកគាត់។

ឯកឧត្តម រិទ្ធីស័ក្ក ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់សមាគមមនុស្សចាស់ ក្នុងការរួមអភិវឌ្ឍសហគមន៍ និងជួយទៅដល់មនុស្សចាស់នៅតាមមូលដ្ឋាន ដោយផ្សារភ្ជាប់មនុស្សចាស់ដែលរស់នៅម្នាក់ឯង ឯកោ គ្មានទីពឹង ទៅនឹងសង្គមមួយដែលពួកគាត់អាចជួបជុំ ចែករំលែក និងជួយគ្នាទៅវិញទៅមកក្នុងចលនាសាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍនៅក្នុងសង្គម៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប៖ ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូចជាកិច្ចការអាទិភាព ឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ

អាជ្ញាធរខេត្តសៀមរាប៖ ការងារគាំពារ និងអភិវឌ្ឍន៍កុមារតូចជាកិច្ចការអាទិភាព ឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.