Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

ដោយ Pothe Thun
28/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលស្រុកក្រឡាញ់៖ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលរីកចម្រើន យុវជនក៏កាន់តែងាយរងឥទ្ធិពលពីព័ត៌មានក្លែងក្លាយ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News” របស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានលើកឡើងថា ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ ខណៈជនខិលខូចនៅតែបន្តធ្វើសកម្មភាពញុះញង់ និងលាបពណ៌លើរាជរដ្ឋាភិបាលដើម្បីទាញយកផលប្រយោជន៍នយោបាយ និងអាជីវកម្មផ្សេងៗ។

លោក សុខ ណារ៉េត បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទន្ទឹមនឹងត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និងស្ថេរភាពពិភពលោក។ លោកថាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីៗ បានប៉ះពាល់ និងបង្កើតឱ្យមានអំពើហិង្សា, ការស្អប់ខ្ពើម, ការរើសអើង, ការមាក់ងាយរំខានដល់ភូមិសាស្រ្តនយោបាយ សង្គមជុំវិញពិភពលោក និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា ស្របពេលជាមួយគ្នានេះដែរ បញ្ញាសិប្បនិម្មិត (AI) ក៏ត្រូវបានគេយកទៅប្រើប្រាស់បង្កើតជាព័ត៌មានដែលមានចរិតបំភាន់ បំពុលសង្គម និងងាយបោកប្រាស់ប្រជាពលរដ្ឋផងដែរ។ លោកក៏បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជានិន្នាការសកល។ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មានដែលបានដាក់ចុះយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ «៣ ប» គឺ៖ បញ្ជ្រាប បន្សាប និងបង្ក្រាប។

លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហាញថា គោលបំណងនៃយុទ្ធនាការនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។ កាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា និងធានាសន្តិសុខព័ត៌មាន តាមរយៈការធ្វើឱ្យប្រាកដថា ប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព។ បញ្ជ្រាបជូនអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យបានដឹងពីផលប៉ះពាល់របស់ព័ត៌មានក្លែងក្លាយ និងជំរុញការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅតាមមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីន៖ កម្ពុជា និងប្រទេសមេគង្គ-ឡានឆាង ទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងសកម្មភាពមីន តែការគំរាមកំហែងនៅតែបន្តមាន

វត្តពោធិបន្ទាយជ័យ ទទួលថវិកាជាង ១ម៉ឺនដុល្លារ ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្តកសាងសមិទ្ធផល

វត្តពោធិបន្ទាយជ័យ ទទួលថវិកាជាង ១ម៉ឺនដុល្លារ ពីអង្គកឋិនទានសាមគ្គី សម្រាប់ទ្រទ្រង់ចតុបច្ច័យ និងបន្តកសាងសមិទ្ធផល

កម្ពុជាកំពុងប្រឈមនឹងកំណើនប្រជាជនវ័យចាស់ និងថយចុះប្រជាជនវ័យក្មេង ដែលបញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ

កម្ពុជាកំពុងប្រឈមនឹងកំណើនប្រជាជនវ័យចាស់ និងថយចុះប្រជាជនវ័យក្មេង ដែលបញ្ហានេះតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.